សន្តិសុខសង្គម
កាត់ទោសមន្ត្រីធនាគារហត្ថាដែលលួចដកប្រាក់អតិថិជនជាង៦០មុឺនដុល្លារ
អតីតមន្ត្រីធនាគារហត្ថា.ម.ក ម្នាក់ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញលើកយកមកកាត់ទោសកាលពីព្រឹកថ្ងៃទី ១៨កក្ដដា ឆ្នាំ២០២៣ ពាក់ព័ន្ធអំពើល្មើសលួចចូលទៅក្មុងប្រព័ន្ធទិន្ន័យអាខោនធនាគាររបស់អតិថិជនលួចដក់ប្រាក់អស់ជាង៦០មុឺនដុល្លារ ។
ជនជាប់ចោទដែលតុលាការកាត់ទោសនេះឈ្មោះ ស្រ៊ន់ សាវុធ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅមុនពេលចាប់ខ្លួន ផ្ទះសង់ថ្មី ផ្លូវBT ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ មានមុខរបរជាប្រធានផ្នែកត្រួតពិនិត្យប្រព័ន្ធប្រតិបត្តិការធនាគារហត្ថា ម.ក សាខាភ្នំពេញ ។
លោក ពេជ្រ វិជ្ជាធរ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមជំនុំជំរះបានលើកឡើងថា លោក ស្រ៊ន់ សាវុធ ត្រូវបានចោទប្រកាន់ពីបទ «រំលោភលើទំនុកចិត្តពិសេស និងបទ លួចចូលទៅក្នុងប្រព័ន្ធប្រព្រឹត្តកម្មស្វ័យប្រវត្ថ ទិន្ន័យ និងសម្អាតប្រាក់ ប្រព្រឹត្តកាលពី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។

ប្រឈមមុខការចោទប្រកាន់របស់តុលាការបែបនេះ ជនជាប់ចោទបានសារភាពថា ខ្លួនបានចូលបំរើការនៅធនាគារហត្ថា.ម.ក តាំងពីឆ្នាំ២០១១ នៅការិយាល័យកណ្ដាល ដោយមានតួនាទីជាប្រធានផ្នែកត្រួតពិនិត្យប្រព័ន្ធប្រតិបត្តិការទូទៅរបស់អតិថិន។ ក្រោយមកដោយសារខ្លួនញៀនលេងល្បែងសុីសងតាមអនឡាញអស់ប្រាក់របស់ខ្លួនផ្ទាល់ក៏បែកគំនិត្យលួចចូលទៅក្នុងប្រព័ន្ធទិន្ន័យរបស់អតិថិជនមួយចំនួនលួចដកប្រាក់ និងបង្វែរប្រាក់ចេញពីអាខោនអិតិជនអោយចូលមកក្នុងអាខោន ABA របស់ខ្លួនអស់ប្រាក់ប្រមាណជា ៦៥៥ ៤៧៥ ដុល្លារ ដោយមិនអោយថ្នាក់ដឹកនាំធនាគារដឹងឡើយ រហូតដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ទើបថ្នាក់ដឹកនាំដឹងក៏ប្ដឹងសមត្ថកិច្ចអាវុធហត្ថចាប់ខ្លួនតែម្ដង។
ក្នុងរឿងក្ដីនេះ ដោយសារជនជាប់ចោទបានសារភាពយ៉ាងក្បោះក្បាយពីទង្វើរបស់ខ្លួនដូច្នេះ តំណាងអយ្យការបានសម្រេចតម្កល់ទុកបទចោទប្រកាន់អោយនៅដដែល ហើយសំណូមពរអោយចៅក្រមតុលាការផ្ដន្ទាទោសតាមច្បាប់។ ចៅក្រមជំនុំជំរះបានកំណត់យកថ្ងៃទី០២/០៨/២០២៣ ខាងមុខដើម្បីប្រកាសសាលក្រម៕
អត្ថបទ៖ មករា

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?