សន្តិសុខសង្គម
ឃាត់ខ្លួនបុរសជាប្តី ក្រោយប្រើដំបងឫស្សីវាយប្រពន្ធរហូតទាល់ស្លាប់
បាត់ដំបង ៖ បុរសម្នាក់ ដែលជាប់ពាក់ព័ន្ធនឹងអំពើហិង្សាក្នុងគ្រួសារផង និងជាអំពើឃាតកម្មផង ត្រូវបានសមត្ថកិច្ចចុះឃាត់ខ្លួន បន្ទាប់ពីបានវាយទៅលើប្រពន្ធប្រមាណ៣០ដំបងឫស្សីរហូតទាល់ស្លាប់។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចអូរត្រជាក់ចិត្ត ស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលទីតាំងរស់នៅនេះ គឺ២នាក់ប្តី ប្រពន្ធបានសង់កូនខ្ទមនៅក្បែរគុម្ពឫស្សីក្នុងដីចម្ការមួយកន្លែង ដែលប្រជាពលរដ្ឋទុកចោល។
បើតាមសាក្សីឈ្មោះ ផល សំណាង ភេទប្រុស អាយុ៣២ ឆ្នាំ រស់នៅភូមិលំផាត់ ឃុំអូរដារ ស្រុកកំរៀង ខេត្តបាត់ដំបង បានដឹងហេតុការណ៍ ក៏បានមកប្ដឹងនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែងថា នៅថ្ងៃទី១៨ខែកក្កដា ឆ្នាំ២០២៣ មានអំពើហិង្សាក្នុងគ្រួសារ ក្លាយជាអំពើឃាតកម្ម មួយបានកើតឡើង ចំណុចអូរត្រជាក់ចិត្ត និងបានបង្កឱ្យមានមនុស្សស្លាប់ផងដែរ។
លុះដល់ វេលាម៉ោង៨ និង ១០នាទី ព្រឹក ថ្ងៃទី១៨ខែកក្កដា ឆ្នាំ ២០២៣ កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែង នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល បានធ្វើការឃាត់ខ្លួនជនសង្ស័យ ដែលជាប្តីឈ្មោះ ជា សុភាព ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅភូមិភ្ជាវ ឃុំត្រែង ដើម្បីសាកសួរ។
ក្រោយពីសាកសួរជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកដំបងឫស្សីវាយទៅលើប្រពន្ធឈ្មោះ ឆូយ វន អាយុ ៤៨ឆ្នាំ ពិតប្រាកដមែន ប្រហែល ចំនួន ៣០ ដំបងបណ្តាលឱ្យស្លាប់ ខណៈដែលពួកគេទាំង២នាក់កំពុងផឹកជាមួយគ្នា ហើយក៏បានទាស់សម្តីគ្នា ទើបខ្លួនក៏បានកុហកអ្នកភូមិថាប្រពន្ធពុលផ្សិត។
នៅក្នុងការឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ដំបងឫស្សី ប្រវែង ៩៤ សង់ទីម៉ែត្រ ចំនួន០១ដើម និងបានឃាត់ខ្លួនតាមបញ្ជាលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ដោយបច្ចុប្បន្ន ជនសង្ស័យផ្នែកជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ សោ និយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?