Connect with us

សន្តិសុខសង្គម

ករណីបុរសម្នាក់ឈឺជើងឲ្យពេទ្យផ្សំថ្នាំលេប រួចបែកពពុះមាត់ស្លាប់ភ្លាមនោះ មិនមែនជារឿងពិតឡើយ

បានផុស

នៅ

អធិការដ្ឋាននគរបាលស្រុកគងពិសី កាលពីយប់ថ្ងៃទី១៨ កក្កដា ឆ្នាំ២០២៣ បានចេញមកបញ្ជាក់ចំពោះការផ្សព្វផ្សាយ ព័ត៌មានមួយដែលថា បុរសម្នាក់ឈឺជើងឲ្យពេទ្យផ្សំថ្នាំលេប រួចបែកពពុះមាត់ស្លាប់ភ្លាមនោះ មិនមែនជាការពិតឡើយ។ ករណីដែលបង្ហោះនេះ ជាករណីមួយកើតឡើងក្នុងឆ្នាំ២០២០ តែមិនមែនជាការពុលថ្នាំអ្វីនោះទេ ដោយមានការពិនិត្យកោសល្យវិច្ច័យយ៉ាងត្រឹមត្រូវ តាមគោលការណ៍សុខាភិបាល។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីមានគណនីបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ឈ្មោះ ប្រូ ភុត បានបង្ហោះព័ត៌មានបង្កឲ្យមានការយល់ច្រឡំ ជាមួយនឹងរូបភាពប៉ុន្មានសន្លឹក ដោយសរសេរថា “ឈឺជើងឲ្យពេទ្យផ្សំថ្នាំលេបរួចបែកពពុះមាត់ស្លាប់ភ្លាម (ខេត្ដកំពង់ស្ពឺ) ៖ បុរសម្នាក់ឈ្មោះ វ៉ែន វ៉ាន់ អាយុ ៤៨ឆ្នាំ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីលេបថ្នាំគ្រូពេទ្យនៅបន្ទប់ថែទាំជំងឺទូទៅ «គិ.មធ្យម កង ពិសិដ្ឋ» ស្ថិតនៅភូមិកក់ក្រពើ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ ។ លោក វែន វ៉ាន់ បានស្លាប់កាលពីវេលាម៉ោង០៧ និ១០នាទីល្ងាច កើតហេតុ ថៃ្ង ១៧ ខែកក្កដា ឆ្នាំ២០២៣ “។
អធិការដ្ឋាននគរបាលស្រុកគងពិសី បានច្រានចោលទាំងស្រុងចំពោះការផុសផ្សាយនេះ និងបញ្ជាក់ដែរថា ព័ត៌មាននេះមិនមែនកើតហេតុថៃ្ងទី១៧ ខែកក្កដា ឆ្នាំ២០២៣ ទេ តែជាករណីកើតហេតុកាលពីថៃ្ងទី ២៦ ខែមេសា ឆ្នាំ២០២០ ។ ក្រោយមានរឿងហេតុនេះ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្ត អាជ្ញាធរស្រុកគងពិសី ព្រមទាំងក្រុមគ្រួសារ បានសហការចុះពិនិត្យ និងបានបញ្ជាក់រួចហើយថា មិនមែនស្លាប់ដោយសារតែការលេបថ្នាំពេទ្យខុសអ្វីនោះទេ។

គួរបញ្ជាក់ថា ករណីនេះ គឺបានបញ្ចប់ដោយមានការពិនិត្យ កោសល្យវិច្ច័យយ៉ាងត្រឹមត្រូវ តាមគោលការណ៍សុខាភិបាល ដូច្នេះអធិការដ្ឋាននគរបាលស្រុកគងពិសី ប្រាប់ឱ្យម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ប្រូ ភុត បញ្ឈប់យកព័ត៌មានមិនពិត ផ្សព្វផ្សាយដើម្បីបង្កការចលាចលក្នុងសង្គមតទៅទៀត។ ​ចំពោះករណីនេះដែរ អ្នកជំនាញនិងបន្ដស្រាវជ្រាវ លើម្ចាស់គណនីហ្វេសប៊ុកខាងលើ ដើម្បីចំណាត់ការនីតិវិធីបន្ដ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម