Connect with us

សន្តិសុខសង្គម

ស្នងការរាជធានីភ្នំពេញ ត្រៀមកម្លាំងជាង ៤ ពាន់នាក់ រក្សាសន្តិសុខសណ្ដាប់ធ្នាប់ នៅថ្ងៃបោះឆ្នោតខាងមុខ

បានផុស

នៅ

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នឹង​ត្រៀម​កម្លាំង​នគរបាល​ប្រមាណ​ជាង ៤ ៤០០ នាក់ ដើម្បី​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់ នៅ​ថ្ងៃ​បិទ​យុទ្ធនាការ​ឃោសនា និង​ថ្ងៃ​បោះឆ្នោត​ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧត្ដមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា ឧត្ដមសេនីយ៍ឯក ស ថេត អគ្គ​ស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី បាន​ប្រជុំ​រៀបចំ​ផែនការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​រួចរាល់ និង​បាន​ដាក់​ចេញ​នូវ​ផែនការ​ច្បាស់​លាស់ ដោយ​ប្រើ​កម្លាំង​ជាង ៤ ៤០០ នាក់ ដើម្បី​ចូលរួម​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់ និង​របៀប​រៀបរយ​នៅ​ក្នុង​ឱកាស​បិទ​បញ្ចប់​ការឃោសនា​បោះឆ្នោត​នៅ​ថ្ងៃ​ទី ២១ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ។

លោក​ឧត្ដមសេនីយ៍ត្រី បាន​បន្ត​ថា ទាក់ទិន​នឹង​ការ​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​នេះ​ដែរ កម្លាំង​នគរបាល​តាម​បណ្ដា​ខណ្ឌ​ជាប់​ព្រំប្រទល់​ខេត្ត​កណ្ដាល ដែល​មាន​ច្រកចេញ​ចូល​ក៏បាន​ត្រៀម​លក្ខណៈ​សម្រួល​សណ្ដាប់ធ្នាប់ ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ​ដែល​ចាកចេញ​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​បណ្ដា​ខេត្ត​ដើម្បី​ចូលរួម​បោះឆ្នោត​ផង​ដែរ។

គួរ​បញ្ជាក់​ថា ថ្ងៃ​ទី ២១ ខែ​កក្កដា ឆ្នាំ ២០២៣ ស្អែក​នេះ គឺជា​ថ្ងៃ​បិទ​យុទ្ធនា​ការឃោសនា​រក​សំឡេង គាំទ្រ​របស់​គណបក្ស​នយោបាយ​ទាំង ១៨ ដែល​មាន​ក្នុង​បញ្ជី​បោះឆ្នោត​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ឆ្នោត​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ដើម្បី​ដណ្ដើម​អាសនៈ​ក្នុង​រដ្ឋសភា​ចំនួន ១២៥ កៅអី នៅ​ថ្ងៃ​ទី ២៣ ខែ​កក្កដា ឆ្នាំ ២០២៣ ដោយ​មាន​ប្រជាពលរដ្ឋ​ចូលរួម​បោះឆ្នោត​សរុប​ជាង ៩ លាន ៧១ ម៉ឺន​នាក់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៣ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៣ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៤ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម