Connect with us

សន្តិសុខសង្គម

ស្នងការខេត្តបាត់ដំបង ដាក់កម្លាំងជាង ២ ពាន់នាក់ សម្រាប់ការពារថ្ងៃបោះឆ្នោត

បានផុស

នៅ

កម្លាំង​សមត្ថកិច្ច​ខេត្ត​បាត់ដំបង ប្រមាណ​ជាង ២ ពាន់​នាក់ ត្រូវបាន​ចាត់តាំង និង​ទទួល​ភារកិច្ច​ក្នុង​កិច្ចការពារ ហិប​ឆ្នោត និង​មណ្ឌល​បោះឆ្នោត ដើម្បី​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់ ក្នុង​ថ្ងៃ​បោះឆ្នោត​នា​ពេល​ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ព្រឹក​ថ្ងៃ​ទី ២០ ខែ​កក្កដា ឆ្នាំ ២០២៣ នេះ លោក​ឧត្ដមសេនីយ៍​ទោ សាត គឹមសាន ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង បាន​មាន​ប្រសាសន៍​ប្រាប់ «កម្ពុជា​ថ្មី» ថា នៅ​មុន​ថ្ងៃ​បោះឆ្នោត និង​ថ្ងៃ​បោះឆ្នោត នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ លោក​បាន​បញ្ជា​ឲ្យ​សេនាធិការ ចាត់តាំង​កម្លាំង​សរុប​ចំនួន ២ ៤៤៥ នាក់ ក្នុង​នោះ​មាន​កម្លាំង​តាម​ការិយាល័យ កម្លាំង​តាម​អធិការដ្ឋាន និង​កម្លាំង​វរៈ​ការពារ​ព្រំដែន ដើម្បី​ត្រៀម​លក្ខណៈ​ចុះ​តាម​មូលដ្ឋាន ក្នុង​កិច្ចការពារ​មណ្ឌល​បោះឆ្នោត និង​ហិប​ឆ្នោត ព្រមទាំង​ការ​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ថ្ងៃ​បោះឆ្នោត​ផង​ដែរ។

លោក​ស្នងការ បាន​បន្ថែម​ថា នៅ​ក្នុង​ការ​បោះឆ្នោត​នីតិកាល​ទី ៧ ឆ្នាំ ២០២៣ នេះ ការិយាល័យ បោះឆ្នោត​ក្នុង​ខេត្ត​បាត់ដំបង សរុប​មាន​ចំនួន ១ ៦៩២ ការិយាល័យ ដែល​ក្នុង​មួយ​ការិយាល័យ ត្រូវ​មាន​កម្លាំង​ការពារ​ចំនួន ៣ នាក់។

លោក​ឧត្ដមសេនីយ៍​ទោ សាត គឹមសាន បាន​សង្កត់​ធ្ងន់​ថា កម្លាំង​សមត្ថកិច្ច​ចាប់ផ្ដើម​ពង្រឹង​ការពារ​សន្តិសុខ​យ៉ាង​ម៉ឺងម៉ាត់ ចាប់ពី​ពេលនេះ​តទៅ​ហើយ ព្រោះ​នៅ​ថ្ងៃ​ទី ២១ ស្អែក​នេះ គឺជា​ថ្ងៃ​ដែល​គណបក្ស​ប្រជាជន រៀបចំ​ពិធី​ក្បួន​ដង្ហែ​ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ចុងក្រោយ ដូច្នេះ​កម្លាំង​ត្រូវ​បង្កើន​កិច្ចការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា១៤ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម