Connect with us

សន្តិសុខសង្គម

ស្នងការខេត្តបន្ទាយមានជ័យ ត្រៀមកម្លាំងជាង​១៦០០នាក់ ការពារសន្តិសុខថ្ងៃបោះឆ្នោត

បានផុស

នៅ

ដើម្បីធានាអោយបាននូវសន្តិសុខ និងសុវត្ថិភាពល្អដល់ដំណើរការបោះឆ្នោតាមមណ្ឌលនីមួយៗទូទាំងខេត្ត លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានត្រៀមកម្លាំងនគរបាលសរុបចំនួន១៦២៤នាក់។ ដោយឡែកមកដល់ថ្ងៃបិតបញ្ចប់នៃយុទ្ធនាការឃោសនារកសន្លឹកឆ្នោត របស់គណបក្សនយោបាយ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ បានបញ្ចប់ទៅយ៉ាងរលូន ក្នុងលទ្ធផលល្អ១០០% ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតទៅតាមបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិតអគ្គស្នងការនគរបាលជាតិ និងឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពខេត្ត ចាប់តាំងពីថ្ងៃបើកយុទ្ធនាការឃោសនារកសន្លឹកឆ្នោត របស់គណបក្សនយោបាយរហូតដល់ថ្ងៃបិទនៃយុទ្ធនាការឃោសនារកសន្លឹកឆ្នោត ត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ ។

បរិយាកាសនៃការឃោសនារកសន្លឹកឆ្នោតនេះ បានបញ្ចប់ទៅដោយសេរីភាពពេញលេញ លទ្ធិប្រជាធិបតេយ្យ គ្មានការគំរាមកំហែង គ្មានការរើសអើង សន្តិសុខល្អ សណ្ដាប់ធ្នាប់មានរបៀបរៀបរយល្អ រួមទាំងគ្មានបទល្មើសព្រហ្មទណ្ឌ ដែលបង្កធ្វើការរំខាន ដល់ការឃោសនារកសន្លឹកឆ្នោត របស់គណបក្សនយោបាយទេ។ មានន័យថា សុវត្ថិភាពទាំងក្នុងភូមិ ឃុំ សង្កាត់ ក្រុងស្រុក រហូតដល់ខេត្តទាំងមូល គឺល្អ១០០% ។

លោកបន្តថា ការប្រើប្រាស់កម្លាំងក្នុងការការពារនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ក្នុងឆ្នាំ២០២៣ នេះ យើងបានប្រើប្រាស់កម្លាំងសរុបចំនួន១៦២៤នាក់ ក្នុងនោះយើងក៏មានកម្លាំងប្រជាការពារដែលបានចូលរួមជាមួយកងកម្លាំងនគរបាល ចំនួន១៨៣នាក់ផងដែរ ។ កម្លាំងទាំងអស់ត្រូវបានប្រើប្រាស់ទៅលើការិយាល័យបោះឆ្នោតទូទាំងខេត្តបន្ទាយមានជ័យ មានចំនួន ១១១៩ ការិយាល័យ ដើម្បីធានាអោយបាននូវសន្តិសុខ និងសុវត្ថិភាពល្អ ជូនការិយាល័យបោះឆ្នោតនីមួយៗ ហើយកម្លាំងនគរបាលរបស់យើង ក៏នៅតែអនុវត្តបន្តដោយយកចិត្តទុកដាក់ខ្ពស់ សម្រាប់​កិច្ចការការពារនៃដំណើរការការបោះឆ្នោត រហូតដល់ថ្ងៃបិទបញ្ចប់នៃការបោះឆ្នោត រាប់សន្លឹកឆ្នោត ធ្វើយ៉ាងណាដាច់ខាតត្រូវធានាឲ្យបាននូវសុវត្ថិភាព សន្តិសុខឲ្យបានល្អបំផុត ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់បន្ថែមថា ពាក់ព័ន្ធនឹងការការពារនៃហិបឆ្នោត សន្លឹកឆ្នោត ក៏ដូចជាទឹកខ្មៅ និងទីតាំងដែលបានរៀបចំដាក់នូវសម្ភារៈ នៃការបោះឆ្នោតនេះ គឺថា យើងបានធានានូវការដឹកជញ្ជូន និងការរក្សាទុកយ៉ាងល្អ មុននឹងចែកជូនដល់ការរិយាល័យនីមួយៗ ដោយទទួលបានការទុកចិត្តពី គ ជ ប មកលើកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ៕

អត្ថបទ៖ អពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៨ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម