Connect with us

សន្តិសុខសង្គម

ពលរដ្ឋនៅតែភ័យខ្លាចគ្រាប់អាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលនៅសេសសល់ពីសង្គ្រាម

បានផុស

នៅ

ប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់អាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅមាត់ច្រាំងទន្លេចំណុចអូរខ្លុង ក្នុងភូមិតាដុងតាដាំ  សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ហើយពួកគាត់សំណូមពរឱ្យក្រុមប្រតិបត្តិករកម្ចាត់មីនមកយកទៅទុកដាក់ ដើម្បីបញ្ចៀសការគ្រោះថ្នាក់ដោយដោយយថាហេតុ។

លោក សិរី វុត្ថា ប្រជាពលរដ្ឋរស់នៅចំណុចអូរខ្លុង សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែងស្នើសុំឱ្យមន្ត្រីក្រុមប្រតិបត្តិករកម្ចាត់មីន ឬក្រុមមជ្ឈមណ្ឌលបោសសម្អាតមីន និងអាជ្ញាធរមូលដ្ឋានមកជួយយកគ្រាប់នេះទៅកម្ទេចចោល និងជួយធ្វើសកម្មភាពរាវរកយកគ្រាប់ និងកាកសំណល់ផ្សេងៗទៀតចេញពីផ្ទៃនៅភូមិសាស្ត្រនេះផង និងដើម្បីសុវត្ថិភាពក្នុងការដាំដុះដំណាំផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថាក្មេងមកឃ្វាលគោក្របីបានប្រទះឃើញគ្រាប់នេះ ចេះតែលើកបោះលេង ដែលអាចបង្កឱ្យមានការគ្រោះថ្នាក់  ព្រោះគ្រាប់នេះនៅសេសសល់ពីសម័យសង្គ្រាមនៅមិនទាន់ផ្ទុះនៅឡើយទេធ្វើឱ្យមានការភ័យខ្លាចជារៀងរាល់ថ្ងៃ។

លោក សាយ កុសល អភិបាលក្រុងស្ទឹងត្រែងបានបញ្ជាក់ថា៖ លោកទទួលបានដំណឹងពីគ្រាប់ដែលប្រជាពលរដ្ឋប្រទះឃើញនេះហើយ។

លោកថា ករណីនេះលោកបានណែនាំឱ្យមន្ត្រីនគរបាលក្រុងទៅបោះបង្គោលយកខ្សែហ៊ុមព័ទ្ធចៀសវាងមនុស្ស ឬសត្វចូលជិត និងការពារកុំឱ្យមានភ្លើងផ្សែងឆាបឆេះអាចបង្កគ្រោះថ្នាក់។

លោកបន្តថា៖ ដំណឹងនេះក្រុមប្រតិបត្តិករកំចាត់មីន និងមកយកគ្រាប់នេះទៅកំទេចចោល ដើម្បីកុំឱ្យប្រជាពលរដ្ឋយើងមានការភ័យខ្លាច ហើយប្រសិនបើបងប្អូនបានជួបប្រទះឃើញផ្សេងៗទៀត ត្រូវឆាប់រាយការណ៍ជូនអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត។

សូមបញ្ចាក់ថា៖ មន្ត្រីមជ្ឈមណ្ឌលបោសសម្អាតមីនហាមប្រជាពលរដ្ឋយើងប៉ះពាល់ ព្រោះនេះជាគ្រាប់ប្រឆាំងមនុស្ស ប្រភេទ ១០៦មីលីម៉ែត្រ មូដែល M.346 មានការផ្ទុះកំរិតខ្ពស់ ដែលគាប់ដីនៅសេសសល់ពីសម័យសង្គ្រាម ក្នុងចន្លោះឆ្នាំ១៩៧៣ទៅ១៩៧៥ ហើយប្រសិនបើយើងវាយដំ ឬដុត វាអាចផ្ទុះ៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

អ៊ីស្រាអែលយល់ព្រម​លើ​គម្រោង​ពន្យារពេល​បទ​ឈប់បាញ់ តែ​ហាម៉ាស​បដិសេធ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម