សន្តិសុខសង្គម
លោក ស សុខា៖ គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ខេត្តព្រៃវែង បានបម្រើនូវវត្ថុបំណងរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត
លោក ស សុខា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលព្រៃវែង បានកោតសរសើរ និងថ្លែងអំណរគុណចំពោះគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ខេត្តព្រៃវែង ដែលបានគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ចរាចរណ៍បានល្អក្នុងកំឡុងយុទ្ធនាការឃោសនាបោះឆ្នោត និងថ្ងៃបោះឆ្នោត។

លោក ស សុខា បានលើកឡើងថា ការបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅមកនេះ ដើម្បីបោះឆ្នោតបានយ៉ាងរលូន គ្មានការភិតភ័យ ក្នុងបរិការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស។

លោក ស សុខា មន្ថែមថា ការធានាបាននូវយុទ្ធនាការឃោសនា ជាពិសេសការបោះឆ្នោតគ្មានបាតុភាពអវិជ្ជមាន និងដំណើរទៅដោយរលូនប្រកបដោយបរិយាកាសរីករាយរបស់ម្ចាស់ឆ្នោតនេះ បានបង្ហាញពីការទទួលខុសត្រូវខ្ពស់ក្នុងតួនាទីភារកិច្ចក្នុងនាមជាគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតខេត្ត ដែលក្នុងនោះមាន រដ្ឋបាលខេត្តព្រៃវែង ស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត និងរដ្ឋបាលដែនដីគ្រប់ឋានានុក្រម ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់។

បេក្ខជនតំណាងរាស្ត្រមណ្ឌលព្រៃវែង រូបនេះបន្ថែមថា គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតខេត្តព្រៃវែង បានបម្រើនូវវត្ថុបំណងរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត ក្នុងការអនុវត្តសិទ្ធិនយោបាយ ពោលគឺ ធ្វើឱ្យប្រជាពលរដ្ឋសម្រេចបាននូវកាតព្វកិច្ចគោរពគោលការណ៍លទ្ធិប្រជាធិបតេយ្យ(ជ្រើសរើសអ្នកតំណាងដោយការបោះឆ្នោត) សេរី(ទៅបោះឆ្នោត និងបោះឆ្នោតដោយគ្មានការភិតភ័យព្រួយបារម្ភ) ពហុបក្ស(ប្រើប្រាស់ឆន្ទៈពិតប្រាកដបោះឆ្នោតជូនគណបក្សមួយក្នុងចំណោមគណបក្សជាច្រើននៅលើសន្លឹកឆ្នោត) ដែលបញ្ញត្តិដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ សុខុម








-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ