Connect with us

សន្តិសុខសង្គម

កាត់ទោសអតីតផ្កាយពីរ ម្នាក់ ស៊ីដាច់ប្រាក់វិនិយោគជិត ៧ លានដុល្លារ

បានផុស

នៅ

សំណុំរឿង​អតីត​មេ​ទាហាន​ផ្កាយ​ពីរ​ ឈ្មោះ ហៃ ច័ន្ទភារិទ្ធ ស៊ីដាច់​ប្រាក់​ទុន​វិនិយោគ​ពី​បរទេស​ជិត ៧ លាន​ដុល្លារ ក្រោម​រូបភាព​ទិញ​លក់​ដី​ខ្យល់​នៅ​ឧទ្យាន​មុនី​វង្ស​បូកគោ ត្រូវ​បាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លើក​យក​មក​កាត់ទោស កាលពី​ព្រឹក​ថ្ងៃ​ទី ២៦ ខែ​កក្កដា ឆ្នាំ ២០២៣ នេះ ចំពោះ​មុខ​ជនជាប់ចោទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ទិត្យ ដាលីន ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ បាន​លើក​ឡើង​ថា តុលាការ​បាន​ចោទប្រកាន់​លោក ហៃ ច័ន្ធភារិទ្ធ និង​ឈ្មោះ គៀត សូនី ពី «បទ​ឆបោក បទ​រំលោភ​លើ​ទំនុក​ចិត្ត បទ​សម្អាត​ប្រាក់ និង​បទ​ប្រើប្រាស់​លិខិត​ក្លែង» ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី ២៧ ខែ​កុម្ភៈ ឆ្នាំ ២០១៩ បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​ឲ្យ​ផ្ដន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៦២៩ និង​មាត្រា ៦៣០ នៃ​ក្រម​ព្រហ្មទណ្ឌ។ បទល្មើស​ទាំងនេះ នឹង​ត្រូវ​បញ្ចូល​ក្នុង​សំណុំរឿង​តែមួយ ដើម្បី​ជំនុំ​ជម្រះ​តាមច្បាប់។

ប្រឈមមុខ​ការ​ចោទប្រកាន់​នេះ ជនជាប់ចោទ បាន​សារភាព​ថា កាលពី​អំឡុង​ឆ្នាំ ២០១៨ ខ្លួន​បាន​ស្គាល់ និង​រាប់អាន​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់ មាន​ប្រពន្ធ​ខ្មែរ បាន​ពឹង​ពាក់​ឲ្យ​ខ្លួន​រក​ទិញ​ដី​នៅ​ខេត្ត​កំពត។ បន្ទាប់មក ខ្លួន​បាន​ជួប​ឈ្មោះ គៀត សូនី ដែល​ជា​អ្នក​ប្រមូល​ទិញ​ដី ដំបូង​ឡើយ ទិញ​បាន ១៦២ ហិកតា នៅ​ភូមិ​ព្រែក​ត្នោត ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្ត​កំពត តាមរយៈ​កិច្ចសន្យា​ទិញ​លក់​ជាមួយ​ខ្លួន ហៃ ច័ន្ធភារិទ្ធ និង ឈ្មោះ គៀត សូនី ក្នុង​តម្លៃ ១,២៥ លាន​ដុល្លារ។ ក្រោយមក ជនជាតិ​ម៉ាឡេស៊ី នោះ ស្រលាញ់​ដី​នៅ​ម្ដុំ​នោះ​ទៀត ខ្លួន​ក៏បាន​ឲ្យ​ឈ្មោះ គៀត សូនី ប្រមូល​ទិញ​បន្ថែម​បាន ៤១ ហិកតា​ទៀត ដោយ​សរុប​ទាំងអស់ ខ្លួន​បាន​ទទួល​ប្រាក់​ជា​បន្តបន្ទាប់​ពី​ក្រុមហ៊ុន​ចំនួន ៦,៧ លាន​ដុល្លារ រួម​ទាំង​ប្រាក់​រត់ការ​ធ្វើ​ប្លង់ដី​ផង ព្រោះ​ដី​ដែល​ប្រមូល​ទិញ គឺ​មាន​លិខិត​ទិញ​លក់​ត្រឹម​មេភូមិ​ប៉ុណ្ណោះ ដោយសារ​ដី​នោះ​ជាប់​ពាក់ព័ន្ធ​នឹង​ដី​គម្រប​ឧទ្យាន​មុនី​វង្ស​បូកគោ លុះ​ក្រោយមក​ក្រុមហ៊ុន​វីន​ហ៊ីល​ស៊ីធី ក៏បាន​ដាក់ពាក្យ​ប្ដឹង​ខ្លួន​តែម្ដង នៅ​ពេល​ដែល​ក្រសួងបរិស្ថាន​ធ្វើ​លិខិត​បញ្ជាក់​ថា ជា​ដី​រដ្ឋ។

លោក ហៃ ច័ន្ធភារិទ្ធ បាន​សារភាព​ទៀត​ថា ក្នុង​ទំហំ​ដី ២០៣ ហិកតា ដែល​ខ្លួន​ប្រមូល​ទិញ​ឲ្យ​ក្រុមហ៊ុន​នោះ គឺ មានតែ ២ ហិកតា​ប៉ុណ្ណោះ មិន​ស្ថិត​ក្នុង​ដី​រដ្ឋ​ឧទ្យាន​ជាតិ​មុនី​វង្ស។

ជាមួយ​គ្នា​នោះ ដោយសារ​ជនជាប់ចោទ​បាន​សារភាព តំណាង​អយ្យការ លោក ទី មុនិន្ទ បាន​តម្កល់​ទុក​បទ​ចោទប្រកាន់​ទាំងអស់​លើ លោក ហៃ ច័ន្ទភារិទ្ធ និង ឈ្មោះ គៀត សូនី ហើយ​ស្នើ​ឲ្យ​តុលាការ​សម្រេច​តាមច្បាប់។

ចំណែក​មេធាវី​តំណាង​ក្រុមហ៊ុន បាន​ទាមទារ​សំណង​ខូចខាត​ចំនួន ៦,៧ លាន​ដុល្លារ និង​ប្រាក់​ជំងឺ​ចិត្ត​ចំនួន ២ លាន​ដុល្លារ ពី​ជនជាប់ចោទ ហៃ ច័ន្ទភារិទ្ធ និង​សុំ​ឲ្យ​តុលាការ​ផ្ដន្ទាទោស​ជន​ជាប់​ចោទ​តាមច្បាប់។

លោកស្រី ទិត្យ ដាលីន ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ បាន​កំណត់​យក​ថ្ងៃ​ទី ៣១ ខែ​កក្កដា ឆ្នាំ ២០២៣ ខាងមុខ ដើម្បី​ប្រកាស​សាលក្រម៕

អត្ថបទ ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤៦ នាទីutes មុន

ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ កប់​ក្រោម​ដើម​ត្នោត ក្នុង​ដី​វាលស្រែ

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ នឹង​ចាត់​វិធានការ​រដ្ឋបាល​ បើ​ម្ចាស់​អាជីវកម្ម​ដាយ​ត្រី​ខុសច្បាប់​មិនរុះ​រើ​ និងសហការ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្អែក ក្រសួងយុត្តិធម៌ នឹងចាប់ផ្ដើមបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំចាស់ និងដាក់ទិសដៅការងារឆ្នាំថ្មី

កីឡា២ ម៉ោង មុន

Kaka ថា ខ្លួន​ឈ្នះ​ World Cup គ្មាន​អ្វី​អស្ចារ្យ ដូច CR7 ជាកីឡាករល្អបំផុតឡើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រធាន​មន្ទីរកិច្ចការនារី​ខេត្តកោះកុង ប្ដេជ្ញា​ពង្រឹង​ការ​បណ្តុះ​បណ្តាលប្រព័ន្ធបច្ចេកវិទ្យាដល់ស្រ្តី និង​កុមារី ដើម្បី​ចូល​រួម​អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

សន្តិសុខសង្គម២៣ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

Sokha Hotels

ព័ត៌មានពេញនិយម