Connect with us

សន្តិសុខសង្គម

ជនជាតិ​ចិន​ម្នាក់​ បាញ់​សម្លាប់​ខ្លួន ​ដោយ​មិនដឹងមូលហេតុ

បានផុស

នៅ

កណ្ដាល ៖ ជនជាតិចិន​ម្នាក់​បាន​យក​កាំភ្លើងខ្លី​បាញ់​សម្លាប់​ខ្លួនឯង​ នៅ​ក្នុងរថយន្ត ស្លាប់​យ៉ាងអាណោចអាធ័ម ដោយ​មិន​ដឹង​មូល​ហេតុ​ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ កាលពី​វេលា​ម៉ោង០៨ និង ០០នាទីព្រឹក ថ្ងៃ​ទី២៧ ខែកក្កដា ឆ្នាំ២០២៣ នៅ​ចំណុច​ដី​ចំការ​របស់​ឈ្មោះ ហេង រ៉ាវី ស្ថិត​ក្នុង​ភូមិព្រែកថ្មី ឃុំ​ទឹកវិល ស្រុកស្អាង ខេត្ត​កណ្ដាល។

មន្ត្រី​នគរបាល​ស្រុក​ស្អាង​បាន​ឱ្យ​ដឹង​ថា ជនរងគ្រោះ ឈ្មោះYEH BO JHENG ភេទប្រុស ថ្ងៃខែឆ្នាំកំណើតថ្ងៃទី២២​ ខែមករា ឆ្នាំ២០០១ ជនជាតិចិន មុខរបរ ស្នាក់​នៅ​សណ្ឋាគារ​ត្រានីការ ភូមិព្រែកសំរោង៣ សង្កាត់​តាខ្មៅ​ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

វត្ថុតាង​ចាប់​យក ១.អាវុធខ្លីចំនួន០១ដើមម៉ាក GLOGK.17 ២.សំបកគ្រាប់ចំនួន០២សំបក ៣.គ្រាប់ចំនួន០២គ្រាប់ ៤.បង់ចំនួន០១ ៥.រថយន្ដម៉ាកSAVARIN ស្លាកលេខ.ភ្នំពេញ.2BC.0536 ចំនួន០១គ្រឿង។

ប្រភព​ដដែល​បន្ត​ថា កាលពី​វេលា​ម៉ោង០២និង៣០នាទីរសៀល ថ្ងៃ​ទី២៧​ ខែកក្កដា​ ឆ្នាំ២០២៣ ជន​រងគ្រោះ បាន​ទៅ​ផឹកស៊ី​នៅ​ហាងបេនសរ័ ផ្លូវលេខ៣១០​ នៅឯភ្នំពេញ រហូត​ដល់​ម៉ោង​ជិត​៣និង០០នាទី ក៏​ត្រឡប់​មក​សណ្ឋាគារ​ត្រានីកា​វិញ។ លុះ​ដល់​ម៉ោង០៦និង០៧នាទី ជន​រង​គ្រោះ​បាន​រថយន្ត​ម៉ាក​ខាង​លើ​ បើក​ចេញ​ទៅ​ក្រៅ​បាត់។ រហូត​ដល់​ម៉ោង៨ថ្ងៃ​ដដែល ក៏​ប្រទះ​ឃើញ​ជន​រងគ្រោះ​បាញ់​សម្លាប់​ខ្លួន​ក្នុង​រថយន្ត ស្ថិត​នៅដី​ចំការ​របស់​ឈ្មោះ​ហេង រ៉ាវី ភូមិ​ព្រែកថ្មី ឃុំ​ទឹកវិល​ ស្រុកស្អាង ខេត្តកណ្ដាល។

ក្រោយ​ពី​មាន​ហេតុការណ៍​កើត​ឡើង​ កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ​បច្ចេកទេស​ខេត្ត​សហការ​ជា​មួយ​កម្លាំង​ស្រុក ប៉ុស្ដិ៍ ពិនិត្យ​ ហើយ​បញ្ជាក់​ថា ជនរង​គ្រោះ​ស្លាប់​ដោយសា​របួស​ក្បាល​ធ្ងន់ធ្ងរ ដោយ​គ្រាប់​កាំភ្លើង។

បច្ចុប្បន្ន​សាកសព​ត្រូវ​បាន​កម្លាំង​ការិយាល័យ​បច្ចេកទេស​ខេត្ត​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ទឹកថ្លា រាជធានីភ្នំពេញ​ដើម្បី​បន្ត​នីតិវិធី៕

ដោយ ៖ សុខា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ២១ នាទីutes មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ២៥ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៥២ នាទីutes មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សេដ្ឋកិច្ច១ ម៉ោង មុន

​សិប្បកម្មកែច្នៃត្រីងៀតក្នុងស្រុកមួយ គ្រោងនឹងបង្កើនការផលិតឱ្យបាន ១ តោន ក្នុង ១ ថ្ងៃ ប្រសិនបើមានតម្រូវការ

Sokha Hotels

ព័ត៌មានពេញនិយម