Connect with us

សន្តិសុខសង្គម

បទល្មើសនេសាទនៅអន្លង់អភិរក្សផ្សោតខេត្តស្ទឹងត្រែងនៅតែបន្តកើតមាន

បានផុស

នៅ

អន្លង់អភិរក្សសត្វផ្សោតរស់ចំនួន ៣ កន្លែងដែលមានផ្សោតប្រមាណ ២៥ ទៅ ៣០ ក្បាល មានអន្លុងត្បូងខ្លាអន្លុងកោះកូនសត្វ និងអន្លុងកោះសន្ទក់ ត្រូវបានអ្នកនេសាទខិលខូចមួយចំនួននៅតែលបលួចចូលនេសាទខុសច្បាប់ ធ្វើឲ្យការអភិរក្សសត្វផ្សោតគ្មានប្រសិទ្ធភាព។

លោក ផែង បឿន ប្រធានសហគមន៍នេសាទឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖ នៅតំបន់អភិរក្សទាំង ៣ ខាងលើនេះជនសង្ស័យចេះតែលបលួចចូលធ្វើនេសាទនៅពេលយប់ព្រោះកម្លាំងសហគមន៍មានលទ្ធភាពធ្វើសកម្មភាពល្បាតបានតែពេលថ្ងៃប៉ុនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបន្តថា៖ ចំណុចឆកល្វែងនេះហើយជនសង្ស័យបានលួចលាក់ទៅដាក់មងចងសន្ទូចបង្កផលប៉ះពាល់ទៅលើធនធានមច្ឆជាតិ ដែលគម្រោងអច្ឆរិយទន្លេមេគង្គលើកំពុងយកចិត្តទុកដាក់អភិរក្សធនធានជីវចម្រុះដែលមាននៅតំបន់ទាំងនេះ។

លោកបន្តថា៖ បច្ចុប្បន្នក្រុមបច្ចេកទេសកំពុងតាមដានត្រីបបែលយក្សចំនួន ៣ ក្បាលតាមរយៈ GPS ដែលមានទម្ងន់ចាប់ពី ១៨៣ គីឡូ រហូតទៅដល់ជាង ៣០០ គីឡូ ដែលរស់តំបន់នេះហើយឃើញវាបានធ្វើចរាចរណ៍ចល័តក្នុងរង្វង់ប្រមាណ១៥គីឡូម៉ែត្រទៅមកនៅតាមដងទន្លេតែប៉ុណ្ណោះ។

លោក ស្រី សំវិចិត្រ ប្រធានខណ្ឌជលផលស្ទឹងត្រែងបានបញ្ជាក់ថា៖ តំបន់អភិរក្សចាប់ពីស្ពានមេគង្គទៅដល់ព្រំប្រទល់ខេត្តក្រចេះ  មានចំណុចខ្លះជាតំបន់ស្នួល និងខ្លះជាតំបន់រណបតម្រូវឱ្យប្រជាសហគមន៍ និងប្រជាអ្នកនេសាទរួមគ្នាអភិរក្សធន់ធានមច្ចជាតិផង និងសត្វផ្សោតផង និងត្រីបបែលយក្សនេះផង។   

លោកបន្តថា៖ ធនធានទាំងនេះគឺជាសម្បត្តិធម្មជាតិរបស់ពួកគាត់នៅមូលដ្ឋាននោះផ្ទាល់ ដូចនេះសហគមន៍ និងប្រជាអ្នកនេសាទទាំងអស់ត្រូវរួមគ្នាថែរក្សាដើម្បីឲ្យវាបានបន្តពូជទៅថ្ងៃមុខទៀត ព្រោះនៅពេលខាងមុខអង្គការដៃគូសហការជាមួយមន្ទីរជំនាញនិងរៀបចំជាតំបន់រមណីយដ្ឋានអេកូទេសចរណ៍សម្រាប់ឱ្យភ្ញៀវមកលេង និងបានមើលសត្វផ្សោតនៅតំបន់នេះផង។

លោក សន ណារិន ប្រជាពលរដ្ឋរស់នៅភូមិ ឃុំអូរម្រះ បានគាំទ្រចំណុចផ្តួចផ្តើមនេះ  ព្រោះសត្វផ្សោតមេគង្គ ជាសម្បត្តិកម្របំផុតនៅក្នុងប្រទេសកម្ពុជាយើង ហើយនៅឆ្នាំ២០២៣នេះសង្កេតឃើញភ្ញៀវទេចរមកមើលផ្សោតនៅតំបន់ក្នុងស្រុកសៀមបូកនេះ ជាហូរហែរដែរបន្ទាប់ពីសត្វផ្សោតនៅអន្លុងព្រះរំកិល ក្នុងស្រុកបុរីអូរស្វាយសែនជ័យ បានស្លាប់អស់មកនោះ។

សូមបញ្ជាក់ថា៖ ខេត្តស្ទឹងត្រែងបច្ចុប្បន្ននៅអន្លុងផ្សោត កោះព្រះ កោះកាំងកូនសត្វ និងកោះសន្ទក់ មានសត្វផ្សោតរស់នៅក្នុងរង្វង់ប្រមាណចាប់ពី ២៥ ទៅ ៣០ ក្បាល ដែលភ្ញៀវទេសចរចង់ឃើញសត្វដ៏កម្រនេះ៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៨ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម