Connect with us

សន្តិសុខសង្គម

ចាប់ខ្លួនអ្នកដឹកនាំ និងថតរឿងអប់រំបែប​រោល​រាល​ អាសអាភាស

បានផុស

នៅ

នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ កម្លាំងសមត្តកិច្ចនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារ​អនិតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជូនជនសង្ស័យ២នាក់ ដែលម្នាក់ជាអ្នកដឹកនាំ និងថតរឿងអប់រំបែប សិចស៊ី អាសអាភាស ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ប្រគល់ជូនទៅស្ថាប័នអយ្យការដើម្បីធ្វើការសាកសួរ ជុំវិញការថត និងឡាយ និងផលិតវីដេអូ រឿងអប់រំបែបរោលរាល ចែកចាយផ្សព្វផ្សាយតាមបណ្តាញសង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យម្នាក់ឈ្មោះ សេក ដារ័ត ហៅ ខេនឌី ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅ បុរីឡាយគង់ ផ្ទះលេខ០៣៥បេ ផ្លូវលេខ០៣ ភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ និងម្នាក់ទៀតឈ្មោះ ឈួន សុខលីម ហៅ សុខ លីមរក្សា ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅជាមួយគ្នា។

តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ឲ្យជនសង្ស័យទាំង២នាក់ចូលបង្ហាញខ្លួននៅការិយាល័យប្រឆាំងអំពើហិង្សាក្នុងគ្រួសារ និងរំលោភផ្លូវភេទនៃក្រសួងមហាផ្ទៃ ឲ្យបានមុនថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ នៅរាល់ម៉ោងធ្វើការដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌពីបទ “បំពារបំពានផ្លូវភេទ ផលិតនិងចែកចាយរូបភាពអាសអាភាស” តាមពាក្យបណ្តឹងរបស់ឈ្មោះ ឈួន សេងលាប ភេទស្រី អាយុ២៥ឆ្នាំ ឈ្មោះ ស៊ លីហុង ភេទស្រី អាយុ១៧ឆ្នាំ ឈ្មោះ ផែន គឹមហៀង ភេទស្រី អាយុ១៧ ឆ្នាំ និងឈ្មោះ ផែន គឹមហៃ ភេទស្រី អាយុ១៤ឆ្នាំ ។

សូមជម្រាបថា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ម្ចាស់ហ្វេសប៊ុកផេក ឡាយ ហ្វាម (Life Film) លោក ឈួន សុខលីម (ហៅ) សុខលីម រក្សា ដែលជាអ្នកដឹកនាំថតរឿងអប់រំបែបរោលរាល អាសអាភាស រួមទាំងលោក សេក ដារ័ត្ន (ហៅ) ខេនឌី បានចូលទៅកាន់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិ តាមដីការបញ្ជាឱ្យចូលខ្លួនរបស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។ ម្ចាស់ហ្វេសប៊ុកផេក ឡាយហ្វាម (Life Film) លោក ឈួន សុខលីម (ហៅ) សុខលីម រក្សា ដែលជាអ្នកដឹកនាំថតរឿងអប់រំ បែប​រោល​រាល​ អាសអាភាស រួមទាំងលោក សេក ដារ័ត្ន (ហៅ) ខេនឌី និងបក្ខពួកបានថតឡាយ និងផលិតវីដេអូរឿងអប់រំបែបរោលរាល ចែកចាយតាមបណ្តាញផ្សព្វផ្សាយសង្គម ដើម្បីយកភាពល្បីល្បាញ និងរកប្រាក់ចំណូលពីបណ្តាញសង្គម។

នារីជាតួសម្តែងមិនបានពេញចិត្តទៅនឹងការផលិតវីដេអូ អាសអាភាស ទើបស្នើសុំឱ្យលោក ឈួន សុខលីម (ហៅ) សុខលីម រក្សា ដែលជាអ្នកដឹកនាំថតរឿង និងជាម្ចាស់ផេក ឡាយ្វ ហ្វាម Life Film សុំមិនឱ្យចេញឈុតឆាករឿង រោលរាលបែបនេះនៅលើបណ្តាញសង្គម ព្រោះប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរក្នុងក្រុមគ្រួសារ និងសង្គមជាតិ ។ ផ្ទុយទៅវិញអ្នកដឹកនាំថតរឿង លោក ឈួន សុខលីម មិនព្រមតាមការស្នើសុំរបស់នារីតួសម្តែងនោះ គឺកាន់តែបង្ហោះ​ចែកចាយ និងផ្សព្វផ្សាយលើបណ្តាយសង្គមថែមទៀតផង រហូតឈានទៅដល់ការប្តឹងផ្តល់ ពីសំណាក់នារីតួសម្តែងទាំង៤នាក់នោះ ។

អង្គហេតុដូចបានរៀបរាប់ខាងលើ ទើបតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អនុញ្ញាតឲ្យសមត្តកិច្ចឃាត់ខ្លួនជនសង្ស័យ និងបញ្ជានទៅសាកសួរដើម្បីធ្វើការចោទប្រកាន់ជាផ្លូវការ៕

អត្ថបទ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

មនុស្សចាស់ជិតម្នាក់​ក្នុងចំណោម១០នាក់​នៅ​កូរ៉េខាងត្បូង​កើត​​ជំងឺវង្វេង​ភ្លេច​ភ្លាំង​

ជីវិតកម្សាន្ដ៤១ នាទីutes មុន

លោកស្រី ឡងឌី សាន់ណារ៉ា ស្នើបញ្ឈប់ការបំបាក់ទឹកចិត្តសិល្បករមានបេះដូងជួយប្រទេសជាតិ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ម៉ប់ សារិន៖ ទោះជាបទល្មើសមានការកើនឡើង តែកម្លាំងបង្រ្កាបបានស្ទើ១០០% នៅភ្នំពេញ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រុស្ស៊ី បោះពាក្យថា លក្ខខណ្ឌបទឈប់បាញ់គឺខ្លួនជាអ្នកកំណត់ មិនមែនសម្រេចដោយអាមេរិកទេ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Update: កម្លាំងប៉ាគីស្ថាន​សម្លាប់​ក្រុមសកម្ម​ប្រយុទ្ធ​​១៦នាក់ក្នុងប្រតិបត្តិការសង្គ្រោះចំណាប់ខ្មាំង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេដឹកនាំ​អាស៊ី ៤​រូប ដែល​ ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

នយោបាយ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ លោក សម រង្ស៊ី គ្មានចេះធ្វើអ្វីជាប្រយោជន៍ជាតិទេ ចេះតែមួលបង្កាច់ បំភ្លៃ និងកេញចំណេញពីព្រឹត្តិការណ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ឆេះមន្ទីរពេទ្យនៅបាងកក បង្កការផ្អើលឆោឡោនិងជម្លៀសអ្នកជំងឺ យ៉ាងតក់ក្រហល់

ជីវិតកម្សាន្ដ១០ ម៉ោង មុន

នាដការី ឈឹម ចាន់ស្រីណុច ជួបទុក្ខធំបាត់បង់ម្តាយ ខណៈកំពុងបន្តបេសកកម្មសម្ដែងជូនជាតិនៅបារាំង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អាមេរិក ផ្តល់ជំនួយយោធានិងចែករំលែកការណ៍សម្ងាត់ឲ្យអ៊ុយក្រែន វិញហើយ

Sokha Hotels

ព័ត៌មានពេញនិយម