Connect with us

សន្តិសុខសង្គម

អភិបាលខេត្តកំពង់ចាមបញ្ជាឲ្យសមត្ថកិច្ចចុះបង្ក្រាបបទល្មើសល្បែងស៊ីសង

បានផុស

នៅ

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនៅថ្ងៃទី ២៨ ខែកក្កដានេះ បានជំរុញឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរួមគ្នាបង្ក្រាបល្បែងស៉ីសង និងបទល្មើសនានានៅតាមមូលដ្ឋាន និងអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពឲ្យបានល្អប្រសើរ ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម ប្រចាំឆមាសទី១ ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ ចាមលោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា នៅក្នុងកំឡុងពេលបើកយុទ្ធនាការឃោសនាបោះឆ្នោត និងពេលបោះឆ្នោត អាចមានក្រុមទុច្ចរិត ឬពួកឆ្លៀតឱកាស បានបង្កើតជាបទល្មើសផ្សេងៗ ក្រោមរូបភាពប្រជាពលរដ្ឋ ដើម្បីកេងចំណេញ​ផលប្រយោជន៍ផ្ទាល់ខ្លួន គឺចំពេលដែលគណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង ស្រុក សមត្ថកិច្ចពាក់ព័ន្ធ កំពុងជាប់រវល់ ក្នុងការងាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់ នៃដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។

ទន្ទឹមនឹងនោះ នាបច្ចុប្បន្ន ក្នុងពេលដែលគណៈកម្មការជាតិរៀបចំការបោះឆ្នោត មិនទាន់ប្រកាសលទ្ធផលជាផ្លូវការ និងមិនទាន់បង្កើតរដ្ឋាភិបាលថ្មី សូមឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ទាំង១០ ក្នុងខេត្តកំពង់ចាម ត្រូវធានាឲ្យបានក្នុងការគ្រប់គ្រង ការបង្ក្រាបនូវបទល្មើសនានា ហើយត្រូវបន្តអនុវត្តនូវគោលការណែនាំពីមុនដែលមាន ទាំងគោលការណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ទាំងគោលការរបស់អគ្គស្នងការនគរបាលជាតិ ទាំងគោលការរបស់អាវុធហត្ថលើផ្ទៃប្រទេសជាដើម សំដៅទប់ស្កាត់រាល់បទល្មើសនានា ជាពិសេស គឺរួមគ្នាអនុវត្តឲ្យបាននូវគោលនយោ​បាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរជាបន្តទៀត៕

អត្ថបទ៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម