សន្តិសុខសង្គម
ភោជនីយដ្ឋានពន្លឺថ្មី ត្រូវបានអគ្គីភ័យឆាបឆេះស្ទើរអស់ទាំងស្រុង ខណៈម្ចាស់ហាងដាក់ការសង្ស័យថាគេលួចដុត
ភោជនីយដ្ឋានពន្លឺថ្មី ស្ថិតនៅភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ត្រូវបានអគ្គីភ័យឆាបឆេះស្ទើរអស់ទាំងស្រុង កាលពីវេលាម៉ោង១១ជាងរំលងអធ្រាត្រ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ។
រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរីបានចុះមកពន្លត់អគ្គីភ័យដោយអស់ទឹកជាង៣០ឡាន មកទល់ព្រឹកថ្ងៃទី ២៨ ខែកក្កដានេះ ជាព័ត៌មានបឋមរបស់សមត្ថកិច្ច។

ការឆាបឆេះនោះគឺនៅផ្នែកខាងក្រោយភោជនីយដ្ឋានពន្លឺថ្មី ស្ទើរអស់ទាំងស្រុងទៅហើយ ក្រោយពីភ្លើងឆេះយ៉ាងសន្ធោសន្ធៅភ្លាមៗនោះ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត ក៏បានប្រញាប់ញាប់ដៃញាប់ជើងចុះជួយអន្តរាគមន៍ពន្លត់ភ្លើងមិនឲ្យឆេះដល់ផ្នែកខាងមុខបានទាន់ពេលវេលា។
លោក ងួន ចាន់ទ្រី អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ ជាម្ចាស់ភោជនីយដ្ឋានខាងលើបានប្រាប់កម្ពុជាថ្មីឲ្យដឹងនៅព្រឹកថ្ងៃទី២៨ខែកក្កដាថា មុនពេលកើតហេតុលោកបានបាត់ម៉ូតូ១គ្រឿង ខណៈទ្វារខាងមុខលោកបានចាក់សោរហើយ ប៉ុន្តែទ្វារចំហៀងបានខ្ទាស់គន្លឹះខាងក្នុង។

នៅពេលមានអគ្គីភ័យនៅខាងក្រោយ លោកបានមើលទ្វារចំហៀងឃើញមានស៊ុមទ្វាររប៉ើកមួយចំហៀង ហើយលោកបានឃើញស៊ុមនឹងជ័រដាក់នៅផ្នែកខាងមុខមួយចំហៀង។
លោកបានបញ្ជាក់ថា ករណីឆេះនេះគឺមានគេលួចដុតនៅម្តុំធុងបាស់ខាងក្រោយ ហើយបានបន្តយកម៉ូតូទៅ តាមក្រោយ មិនមែនទុសេខ្សែភ្លើងនោះឡើយ។ លោក សូមអំពាវនាវដល់សមត្ថកិច្ចមូលដ្ឋាន ចុះស្រាវជ្រាវចាប់ជនបង្កយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕


អត្ថបទ៖ វុទ្ធឦសាន

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
សន្តិសុខសង្គម១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?