Connect with us

សន្តិសុខសង្គម

អាជ្ញាធរប្រាប់ឱ្យពលរដ្ឋប្រើផ្លូវ​ល្បឿនលឿនបណ្ដោះអាសន្ន

បានផុស

នៅ

លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺនៅព្រឹកថ្ងៃអាទិត្យទី ៣០ ខែកក្កដានេះ បានប្រាប់ឱ្យប្រជាពរដ្ឋដែលធ្វើដំណើរតាមផ្លូវជាតិលេខ ៤ ប្រើប្រាស់ផ្លូវល្បឿនលឿនបណ្ដោះអាសន្ន ខណៈទឹកជំនន់ទឹកភ្លៀងលិចគីឡូម៉ែត្រលេខ ១១៦ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារ​ភ្លៀង​ធ្លាក់ច្រើនថ្ងៃជាប់ៗ​គ្នា​ បង្ក​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​ហូរ​កាត់​ផ្លូវជាតិ​លេខ​៤នៅចំណុចមួយចំនួន រហូតឈានដល់ការផ្អាកចរាចរណ៍ជាបណ្ដោះអាសន្នដើម្បីកុំឱ្យខូចខាតផ្លូវ។

ក្រសួងធនធានទឹក នឹងឧតុនិយមបានបញ្ជាក់ថា នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៣ ព្រឹក ស្ថានភាពទឹកនៅស្ទឹងសំរោង ក្នុងឃុំបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ទឹកបានឡេីងដល់កម្ពស់ ៥,៧៧ ម៉ែត្រ/៦,០០ ម៉ែត្រ ទឹកបានហូរកាត់ផ្លូវប្រវែងចន្លោះពី ៥០ម៉ែត្រទៅ១០០ម៉ែត្រ ដែលជាចំណុចជូនដំណឹងដល់បងប្អូនផ្អាកដំណើរការឆ្លងកាត់ជាបណ្ណោះអាសន្ន។

កាលពីថ្ងៃទី ២៩ ខែកក្កដា ស្ថានភាព​ទឹកភ្លៀង​បាន​ធ្លា​ក់ជាប់ៗ​គ្នា​ប៉ុន្មាន​ថ្ងៃនេះ ធ្វើ​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​ហូរ​កាត់​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ (១០៧-១០៨) ជាប់​ព្រំប្រទល់​រវាង​ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច និង​ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម