សន្តិសុខសង្គម
ប្រកាសផ្អាកការធ្វើដំណើរចរាចរណ៍តាមផ្លូវជាតិលេខ ៤ ជាបណ្ដោះអាសន្ន
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៣នេះ បានប្រកាសផ្អាកចរាចរណ៍ជាបណ្តោះអាសន្នផ្លូវជាតិលេខ ៤ ដើម្បីធានាដល់សុវត្ថិភាពក្នុងការធ្វើដំណើរ។

មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុបានឱ្យដឹងថា រយៈពេល ២-៣ ថ្ងៃកន្លងមកមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់បានធ្វើឱ្យមានការជន់លិចផ្លូវជាតិលេខ៤ ត្រង់ស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ១១៥ ដល់គីឡូម៉ែត្រលេខ១១៦ និងត្រង់ស្ពានអូរគគីរ ចន្លោះគីឡូម៉ែត្រលេខ១០៦ ដល់គីឡូម៉ែត្រលេខ១០៨ ដូចនេះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ សូមធ្វើការផ្អាកជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះទៅ រហូតមានការជូនដំណឹងសារជាថ្មី។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បញ្ជាក់ថា ដើម្បីធានាដល់សុវត្ថិភាពក្នុងការធ្វើដំណើរក្រសួងស្នើសាធារណជន និងបងប្អូនប្រជាពលរដ្ឋ សូមរកផ្លូវវៀងជាបណ្តោះអាសន្នសិន ឬអាចប្រើប្រាស់ផ្លូវល្បឿនលឿន៕



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ