Connect with us

សន្តិសុខសង្គម

ស្នងការខេត្តកំពតចាប់ផ្ដើមប្រតិបត្តិការស្វែង​រកជនរងគ្រោះម្នាក់ទៀតដែលបាត់ខ្លួននៅជ្រោះ​ឪម៉ាល់

បានផុស

នៅ

លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពត នៅព្រឹកថ្ងៃទី៣១ ខែកក្កដា នេះ បានបន្តប្រតិបត្តិការដឹកនាំកម្លាំងចុះស្វែងរកជនរងគ្រោះម្នាក់ទៀតដែលបាត់ខ្លួននៅជ្រោះឪម៉ាល់កាលពីយប់ថ្ងៃទី​៣០កក្កដា ខណៈប្រតិបត្តិការកាលពីម្សិលមិញពេញមួយថ្ងៃ និងរកឃើញជនរងគ្រោះពីរនាក់ស្លាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការបញ្ជាក់ពីលោកលោកឧត្ដមសេនីយ៍ទោស្នងការខេត្តកាលពីថ្ងៃទី៣០ ខែកក្កដា ម្សិលមិញនេះ អ្នកទេសចរទៅបោះតង់នៅកោះឪម៉ាល់មានចំនួន៥៣នាក់ ត្រូវបានសមត្ថកិច្ចសង្គ្រោះ ខណៈ២នាក់បានស្លាប់ ក្នុងនោះសមត្ថកិច្ចបានរកឃើញសាកសពម្នាក់ និងម្នាក់ទៀតបានបាត់ខ្លួនដោយសារទឹកហូរគួចចំកន្លែងបោះតង់។

លោកបញ្ជាក់ថា «ពួកគាត់បោះតង់គេងដល់ម៉ោង៤ ភ្លៀងធ្លាក់ ដល់ពេលចឹងទឹកហូរធ្លាក់ពីភ្នំបុកចំកន្លែងពួកគាត់បោះ​តង់»។

សូមបញ្ជាក់បន្ថែមថា បើតាមការបញ្ជាក់ពីលោកឧត្ដមសេនីយ៍ទោស្នងការខេត្ត នៅយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣​ ភ្លៀងនៅតែបន្តធ្លាក់ដែលធ្វើឲ្យមានការលំបាកក្នុងការស្វែងរកជនរងគ្រោះ តែទោះជាយ៉ាងណានៅព្រឹកថ្ងៃទី៣១កក្កដានេះ ប្រតិបត្តិការនឹងបន្តរហូតរកជនរងគ្រោះឃើញ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម