Connect with us

សន្តិសុខសង្គម

​ជំនន់ទឹកភ្លៀងប៉ះពាល់ដំណាំស្រូវពលរដ្ឋមួយចំនួននៅស្ទឹងស្លាគូ

បានផុស

នៅ

ដំណាំស្រូវរបស់ប្រជាពលរដ្ឋមួយចំនួននៅប្របដងស្ទឹងស្លាគូរងការប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងធ្លាក់ពីខេត្តកំពង់ស្ពឺនារយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

​លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រ​សាសន៍ឱ្យដឹងនៅថ្ងៃទី ១ ខែសីហានេះថា ​​លោកមិនទាន់មានទិន្នន័យពីការប៉ះពាល់ដោយសារជំនន់​ទឹកភ្លៀងនៅអមដង​ស្ទឹងស្លាគូនៅឡើយទេ ប៉ុន្តែលោកថា ស្ថានភាពទឹកមិនប៉ះពាល់ធ្ងន់ធ្ងរទេ ហើយទឹកនឹង​ស្រក​ទៅ​វិញដោយសារស្ទឹងស្លាគូមានផ្លូវរំដោះទឹក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងដែរថា ទឹកជំនន់​នៅកំពង់ស្ពឺ បានធ្លាក់ទៅតាមស្ទឹងស្លាគូ នៅក្នុងភូមិនសាស្ត្រខេត្តតាកែវធ្វើឱ្យប៉ះ​ពាល់ដំណាំ​កសិផលខ្លះ ប៉ុន្តែស្ថានភាពនេះ បានធូរស្រាលទៅវិញហើយ បន្ទាប់ពីប៉ះពាល់រយៈពេល ២៤ ទៅ ៤៨ ម៉ោង។

ជំនន់ទឹកភ្លៀងរយៈពេលប៉ុន្មានថ្ងៃនេះបានកើតឡើងនៅខេត្តចំនួន៥ រួមមាន ខេត្តព្រះសីហនុ កំពង់ស្ពឺ កែប កំពត និងកោះកុង បណ្តាលឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជិត ៥ ពាន់គ្រួសារ ស្លាប់មនុស្សម្នាក់ បាត់ខ្លួនម្នាក់ និងប៉ះពាល់ផលដំណាំ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធចំនួន។

ខេត្តកំពង់ស្ពឺ ប៉ះពាល់ស្រុកភ្នំស្រួច និងស្រុកបរសេដ្ឋ បណ្តាលឱ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន ៣៤៩ ខ្នង ជម្លៀសប្រជាពលរដ្ឋ ១២៣ គ្រួសារ ប៉ះពាល់ដំណាំស្រូវ ៧០៧ ហិកតា ដំណាំរួមផ្សំ ១០៨ ហិកតា ផ្លូវប្រវែង ២ ៩៥០ ម៉ែត្រ ក្នុងនោះដាច់ផ្លូវ ១ ៤៥៥ ម៉ែត្រ ច្រោះខ្នងទំបន់ ៦ កន្លែង ដាច់ទំនប់ ៥០ ម៉ែត្រ និងច្រោះលូ ៤ កន្លែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិត លី ឆេង​ ​​អរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ សម្តេច  ហ៊ុន សែន  ដែល​​គាំទ្រ និង​ផ្តល់​ឱកាស​យ៉ាង​ពេញ​លេញ​ដល់វិស័យអប់រំផ្នែកឯកជន

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ៧ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ៧ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ពងទា១ពាន់គ្រាប់ ត្រូវបានដាក់ឱ្យអ្នកចូលរួមសង្រ្កាន្តស្រុកខ្សាច់កណ្ដាល បរិភោគឥតគិតថ្លៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម