សន្តិសុខសង្គម
សមត្ថកិច្ច ឃាត់ខ្លួនយុវជន២នាក់ ករណីឆក់កាបូបជនបរទេស នៅក្រុងបាវិត
(ខេត្តស្វាយរៀង)៖ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត សង្កាត់បាវិតធ្វើការឃាត់ខ្លួន បុរស២នាក់ ក្រោយពេលពួកគេបានធ្វើសកម្មភាពឆក់កាបូបពីជនបរទេសបានសម្រេច កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង២៣និង៥៥នាទី។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី០១ ខែកក្កដា កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិត កំពុងធ្វើការល្បាតចល័តការពារសន្តិសុខក្នុងមូលដ្ឋាន ខណ:ជិះម៉ូតូមកដល់ចំណុចខាងមុខផ្លូវកំពង់ស្ពាន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ក៏បានឃើញជនជាតិវៀតណាម ដែលជាជនរងគ្រោះ ឈ្មោះ ង្វៀង ធីម៉ាយលីន (NGUYEN THI MAI LINH) ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅភូមិវ៉ាប៉ិន ឃុំវ៉ិនថាន់ ស្រុកញើងចាក់ ខេត្តដុងណាយ ប្រទេសវៀតណាម និងទី២ ឈ្មោះ ង្វៀង ធីធុយសួង (NGUYEN THI TUYET XUAN) ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅភូមិមួយ ឃុំប៉ិនថាន់ ស្រុកទីហ្វុង ខេត្តប៉ិនធឹង ប្រទេសវៀតណាម ដោយបច្ចុប្បន្នអ្នកទាំងពីរស្នាក់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត បាននាំគ្នាជិះម៉ូតូដេញតាមជនសង្ស័យទាំង២នាក់ នៅលើផ្លូវជាតិលេខ១ ហើយស្រែកឲ្យជួយថា ត្រូវចោរឆក់កាបូប ភ្លាមនោះសមត្ថកិច្ចបានធ្វើការដេញតាមប្រម៉ាញ់ រហូតដល់ចំនុចខាងលិចម៉ាតចិន ជនសង្ស័យទាំង០២នាក់ បានផ្តួលម៉ូតូ រួចរត់គេចខ្លួន ចូលក្នុងបរិវេណផ្ទះរបស់ឈ្មោះ ហេង ភេទប្រុស ដោយមានការចូលរួមសហការល្អពីម្ចាស់ផ្ទះ សមត្ថកិច្ចបានធ្វើការឃាត់ជនសង្ស័យទាំងពីរនាក់ រួមនឹងវត្ថុតាង (កាបូប) នាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីធ្វើការសាកសួរ ។
ប្រភពដដែលបានបន្តថា ជនសង្ស័យមានឈ្មោះ សាមាន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតារាងបាល់ សង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ២/ឈ្មោះ អែម សំណាង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង០២នាក់បានឆ្លើយសារថា នៅវេលាកើតហេតុខាងលើ ខ្លួនទាំង ២នាក់ ពិតជាបានធ្វើសកម្ម ភាពឆក់កាបូបប្រាក់ បានសម្រេចចំនួន០២លើក ប្រាកដមែន ។
បន្ទាប់ពីទទួលបានចម្លើយសារភាពរបស់ជនសង្ស័យទាំង០២នាក់ សមត្ថកិច្ចបានសុំគោលការណ៍ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ ជាបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់៕ ដោយ: អ៊ុង ភក្ដី



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ