Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនសង្ឃក្លែងក្លាយ២នាក់ និងតៃកុងរថយន្ដម្នាក់ ខណៈកំពុងសំងំជក់គ្រឿងញៀន

បានផុស

នៅ

សង្ឃក្លែងក្លាយចំនួន២នាក់ និងអ្នកបេីករថយន្តជូនដេីរបិណ្ឌបាតម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈកំពុងសំងំប្រេីប្រាស់គ្រឿងញៀន។

ការឃាត់ខ្លួននេះបានធ្វេីឡេីងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ នៅបន្ទប់ជួលភូមិព្រៃព្រីងជេីង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលឈានដល់ការឃាត់ខ្លួនសង្ឃក្លែងក្លាយទាំងនេះ កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ បានបង្ក្រាបជនសង្ស័យជាមុខសញ្ញាកាច់សោ ក ម៉ូតូប្រុសស្រីចំនួន៥នាក់ ហេីយបានបន្តតាមចាប់បក្ខពួកបន្តទៀតនៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ។ ប្រភពពដដែលបានបន្តថា ខណៈសមត្ថកិច្ចចុះពិនិត្យតាមបន្ទប់ជួលរកជនសង្ស័យ​ជាបក្ខពួកដែលឃាត់បាន ស្រាប់ប៉ះចំបន្ទប់សង្ឃក្លែងក្លាយ២នាក់ និងអ្នកបេីកបររថយន្តដឹកជូនដេីរបិណ្ឌបាតម្នាក់ទៀតស្នាក់នៅ និងកំពុងសំងំប្រេីប្រាស់ថ្នាំញៀនទេីបឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នសង្ឃក្លែងក្លាយ និងអ្នកបេីករថយន្ដត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៥ នាទីutes មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម