សន្តិសុខសង្គម
៧ ខែឆ្នាំនេះរន្ទះបាញ់បណ្តាលឱ្យមនុស្សស្លាប់ និងរបួសជាង ១០០ នាក់
នៅក្នុងរយៈពេល ៧ ខែឆ្នាំ២០២៣ បាតុភូតរន្ទះបាញ់បានកើតឡើងចំនួន ១០០ លើកបណ្តាលឱ្យមនុស្សស្លាប់និងរបួសជាង ១០០ នាក់ខូចខាតផ្ទះ ៧ ខ្នងនិងងាប់គោក្របីជិត ៩០ ក្បាល។
លោកសុទ្ធគឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមានប្រសាសន៍នៅព្រឹកថ្ងៃទី ០២ សីហានេះថា ចាប់ពីខែមករារហូតដល់ខែកក្កដានេះបាតុភូតរន្ទះបាញ់បានបណ្តាលឱ្យមនុស្សស្លាប់ចំនួន ៥៩ នាក់ រងរបួស ៤៥ នាក់ ខូចខាតផ្ទះ ៧ ខ្នងនិងងាប់គោក្របីចំនួន ៨៧ ក្បាល។

លោកបានបន្តថា ក្នុងចំណោមអ្នកស្លាប់និងរបួសជាង ១០០ នាក់នៅខេត្តកំពង់ធំមានច្រើនជាងគេដោយមានមនុស្សស្លាប់ ៨ នាក់របួស ៧ នាក់ បន្ទាប់មកខេត្តបាត់ដំបងស្លាប់ ៧ នាក់របួស ៣ នាក់ ខេត្តក្រចេះស្លាប់ ៧ នាក់របួស ៦ នាក់ខេត្តសៀមរាបស្លាប់ ៦ នាក់របួស ៦ នាក់និងខេត្តកំពង់ឆ្នាំងស្លាប់ ៥ នាក់របួស ១ នាក់។
លោកបានបន្តទៀតថាបាតុភូតរន្ទះបាញ់១០០ លើកក្នុងនោះនៅក្នុងខែកក្កដាឆ្នាំ ២០២៣ កើតឡើងចំនួន ១៨ លើកនៅតាមមូលដ្ឋាន ១១ ខេត្តបណ្តាលឱ្យមនុស្សស្លាប់ ១៣ នាក់ ស្រី ៣ នាក់រងរបួស ៦ នាក់ងាប់គោក្របី ១៦ ក្បាលនិងខូចខាតផ្ទះ ២ ខ្នង។

ចំណែកខែកក្កដាឆ្នាំ២០២២ វិញ បាតុភូតរន្ទះបាញ់កើតឡើងចំនួន ២០ លើកនៅតាមមូលដ្ឋានខេត្តចំនួន ១០ បណ្តាលឱ្យមនុស្សស្លាប់ចំនួន ១៤ នាក់ស្រី ៧ នាក់ក្មេង ១ នាក់ របួស ១០ នាក់ងាប់គោក្របី ១០ ក្បាលនិងខូចខាតផ្ទះ ៧ ខ្នង។
យោងតាមក្រសួងធនធានទឹកនិងឧត្តុនិយមបានឱ្យដឹងថាចាប់ពិថ្ងៃទី ០២ រហូតដល់ថ្ងៃទី ៨ សីហាឆ្នាំ ២០២៣ ប្រទេសកម្ពុជាអាចមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ចំណែកនៅលើផ្ទៃសមុទ្រនឹងមានខ្យល់បក់បោកខ្លាំង ព្រមទាំងរលកសមុទ្រមានកម្ពស់ខ្ពស់៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម១៩ ម៉ោង ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ