សន្តិសុខសង្គម
ប្រទះឃើញបុរសពីរនាក់ស្លាប់ក្នុងអណ្ដូងជម្រៅជាង៦ម៉ែត្រ
សពបុរសពីរនាក់ពូ និងក្មួយត្រូវបានសាច់ញាតិប្រទះឃើញដេកស្លាប់ក្នុងដណ្ដូងជម្រៅ៦ម៉ែត្រកន្លះ នៅចំណុចវាលស្រែកចម្ងាយ១.៧០០ម៉ែត្រ ពីផ្ទះអ្នកភូមិ។ ការប្រទះឃើញសពជនរងគ្រោះទាំងពីរនាក់នេះ គឺនៅម៉ោង៩យប់ ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ នៅចំណុចវាលស្រែ ក្នុងភូមិស្គាក្តី ឃុំព្នៅទី២ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជ្រឿន ដេន ភេទប្រុស អាយុ៤៣ឆ្នាំ ឈ្មោះ ធន់ សារ៉េន ភេទប្រុស អាយុ៥៤ឆ្នាំ។ ជនរងគ្រោះទាំង២ មានទីលំនៅ នៅភូមិ-ឃុំកើតហេតុ។

តាមការបំភ្លឺរបស់ប្រពន្ធជនរងគ្រោះទាំង២នាក់បានឱ្យនគបាលដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់បានទៅជីកអណ្តូងឱ្យឈ្មោះ អ៊ន អ៊ាប នៅវាលស្រែខាងលិចភូមិតាំងពីម៉ោងប្រហែល៣រសៀល រហូតដល់ម៉ោងប្រហែល៩យប់មិនឃើញត្រឡប់មកផ្ទះវិញ ក៏ប្រើកូន និងក្មួយៗទៅតាម ពេលទៅដល់កន្លែងជីកអណ្ដូង ក៏ឃើញជនរងគ្រោះទាំង២នាក់ ដេកស្លាប់ក្នុងអណ្តូងបាត់ទៅហើយ។

តាមការធ្វើកោសល្យវិច័យបង្ហាញថា សពរងគ្រោះទាំង២នាក់ស្លាប់ដោយសារខ្វះខ្យល់អុកស៊ីសែន (ស្លាប់ដោយខ្លួនឯង) ដោយមិនមានស្លាកស្នាម ឬរបួសអ្វីគួរឱ្យកត់សម្គាល់ហើយ៕
អត្ថបទ៖ សុខុម


-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ