សន្តិសុខសង្គម
ត្រីប្រាទម្ងន់រាប់សិបគីឡូងាប់អណ្ដែតក្នុងស្រះព្រៃធុដង្គវត្តអូររាំងឪមិនដឹងមូលហេតុ
ប្រជាពលរដ្ឋដែលធ្លាប់ស្គាល់បានទៅកម្សាន្តលំហែរអារម្មណ៍៍មើលត្រីបណ្តែតខ្លួននៅក្នុងបរិវេណស្រះត្រីព្រៃធុដង្គ វត្តអូររាំងឪបានបង្ហាញការភ្ញាក់ផ្អើលហើយសោកស្តាយជាខ្លាំងបន្ទាប់ពីដំណឹងថា មានត្រីប្រាទម្ងន់ចាប់ពី ៣ ទៅ ៦ គីឡូក្រាមរាប់តោននៅក្នុងស្រះងាប់គ្មានសល់។

បើតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ អ៊ុ វណ្ណៈ បានធ្វើការចែករំលែកឲ្យដឹងថា ស្រះត្រីព្រៃធុដង្គវត្តអូររាំងឪដែលជាកន្លែងកម្សាន្ដធម្មជាតិក្នុងស្រុកអូរាំងឪកំពុងរងទុក្ខជាទម្ងន់ដោយមិនដឹងមូលហេតុ ខណៈត្រីប្រាទម្ងន់ចាប់ពី ៣ ទៅ៦គីឡូក្រាមរាប់តោន ក្នុងស្រះទឹកបានងាប់ទាំងអស់គ្មានសល់។
ប្រភពបានបន្តថា ក្រោយពីកើតរឿងបែបនេះព្រះសង្ឃកំពុងមុជទឹកស្រង់ត្រីយកចេញពីក្នុងស្រះខាងលើ។ ចំពោះមូលហេតុមិនទាន់ត្រូវបានប្រភពខាងលើបញ្ជាក់ថា ការដែលត្រីប្រាក្នុងស្រះងាប់អណ្តែតនេះបណ្តាលមកពីកត្តាអ្វីឡើយ។ខណ:មានការលើកជាមតិសង្ស័យថា ចំណីអាហារដែលហួសកាលកំណត់ក៏អាចបង្ករគ្រោះថ្នាក់។

សូមជម្រាបថា នៅអំឡុងឆ្នាំ ២០១៣-២០១៥ វត្តអូរាំងឪបានខិតខំប្រឹងប្រែងប្រែក្លាយខ្លួនជា រមណីយារាមរមណីយោទ្យានមានសួនឧទ្យាននិងស្រះទឹកជាដើមក្នុងគោលបំណងឱ្យប្រជាទូទៅបានលំហែកាត់បន្ថយកង្វល់ក្នុងចិត្ត។
ចំណុចពិសេសមួយដែលទាំងក្មេ ងចាស់តែងកំសាន្តអារម្មណ៍មិនដែលភ្លេចនោះគឺការបាចចំណីត្រីក្នុងស្រះទឹកមានទំហំ៣០ម៉ែត្រ គុណ៥ ០ម៉ែត្រនិងមានត្រីតូចធំចំរុះជាច្រើនតែងងើបមកបង្ហាញខ្លួនញ៉ាំងអារម្មណ៍ទស្សនិកឱ្យធូរស្បើយ៕


អត្ថបទ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ