សន្តិសុខសង្គម
មន្ត្រី ក.ប.ប ចុះពិនិត្យស្ថានីយ-ដេប៉ូប្រេងឥន្ធនៈ ១៦ ទីតាំង រកឃើញ ៣ ទីតាំង បន្លំលីត្រ និងមិនអនុលោមភាពបរិមាណ
មន្ត្រីស៊ើបអង្កេត ក.ប.ប ចុះត្រួតពិនិត្យស្ថានីយ និងដេប៉ូប្រេងឥន្ធនៈ ១៦ ទីតាំង រកឃើញ ១ ទីតាំង បន្លំលីត្រប្រេងសាំង ប្រេងម៉ាស៊ូត និង ២ ទីតាំងទៀត ពុំមានអនុលោមភាពផ្នែកបរិមាណ នៅខេត្តចំនួន ៥។

កាលពីថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៣ នេះ ដោយសង្កេតឃើញមានភាពមិនប្រក្រតីលើដេប៉ូប្រេងឥន្ធនៈ ១ កន្លែង នៅតាមបណ្ដាញសង្គមហ្វេសប៊ុក លោកប្រធានសាខា ក.ប.ប ខេត្តកណ្ដាល បានដឹកនាំកម្លាំងមន្ត្រីជំនាញចុះទៅដល់ទីតាំងដេប៉ូប្រេងឥន្ធនៈ ១ កន្លែង ស្ថិតក្នុងភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ដោយធ្វើការត្រួតពិនិត្យយ៉ាងហ្មត់ចត់តាមរយៈការប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យប្រេងឥន្ធនៈ (Pumpwatch)។

ជាលទ្ធផល មន្ត្រីជំនាញ បានរកឃើញថា ដេប៉ូខាងលើមានលម្អៀងផ្នែកបរិមាណ (បន្លំលីត្រ) ទាំងប្រេងសាំងធម្មតា (លម្អៀង ៤.៨ ល/១០០ ល) និងប្រេងម៉ាស៊ូត (លម្អៀង ៣.១ ល/១០០ ល)។ ជាមួយនោះ មន្ត្រីជំនាញ ក៏បានអនុវត្តវិធានការតាមច្បាប់ ស្ដីពី កិច្ចការពារអ្នកប្រើប្រាស់ជាធរមាន និងបានឲ្យម្ចាស់ដេប៉ូខាងលើ ធ្វើកិច្ចសន្យាកែតម្រូវជាដាច់ខាត។

នៅថ្ងៃខែឆ្នាំដដែល ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ កណ្ដាល កំពត ស្វាយរៀង និងខេត្តកំពង់ធំ មន្ត្រី ក.ប.ប បានបន្តត្រួតពិនិត្យអនុលោមភាពលើស្ថានីយ និងដេប៉ូប្រេងឥន្ធនៈ សរុបចំនួន ១៥ ទីតាំង ដោយរកឃើញមានដេប៉ូប្រេងឥន្ធនៈ ២ ទីតាំង ពុំមានអនុលោមភាពផ្នែកបរិមាណ និងបានទទួលរងនូវការពិន័យអន្តរការណ៍ពីមន្ត្រីជំនាញ ក៏ដូចជាធ្វើកិច្ចសន្យាកែតម្រូវផងដែរ។

ដោយឡែកភូមិសាស្ត្ររាជធានីភ្នំពេញ មន្ត្រីជំនាញ ចុះអង្កេត និងតាមដានតម្លៃប្រេងឥន្ធនៈនៅតាមស្ថានីយ និងដេប៉ូ បានចំនួន ៦ ទីតាំង ក្នុងខណ្ឌទួលគោក និងខណ្ឌមានជ័យ ដែលពុំមានស្ថានីយ និងដេប៉ូណា ដាក់លក់លើសតម្លៃកំណត់ដោយក្រសួងពាណិជ្ជកម្មនោះទេ៕
អត្ថបទ ៖ ពិសី














-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ