សន្តិសុខសង្គម
សិស្សបឋមជាង ៣០០ នាក់ ខកខានចូលរៀន ដោយសារទឹកជន់លិចផ្លូវ
សិស្សសាលាបឋមសិក្សាចំនួន ៣ កន្លែង នៅស្រុកវើនសៃ ខេត្តរតនគីរី ខកខានមិនបានចូលរៀន ខណៈជំនន់ទឹកភ្លៀងបានហូរចូលតាមអូរលិចផ្លូវ។
មន្ទីរអប់រំ យុវជន និងកីឡា ខេត្តរតនគីរីបានឱ្យដឹងថា នៅថ្ងៃទី ២-៣ ខែសីហា ឆ្នាំ២០២៣ ស្ថានភាពអាកាសធាតុបន្តធ្លាក់ភ្លៀងធ្វើឲ្យមានជំនន់ទឹកភ្លៀងលិចផ្លូវទៅសាលាបឋមសិក្សាចំនួន៣កន្លែងក្នុងស្រុកវើនសៃ ជាមូលហេតុនៅឲ្យសិស្សានុសិស្សពិបាកក្នុងការធ្វើដំណើរ និងមិនបានមកសាលារៀន ក្នុងនោះមានគ្រូបង្រៀនចំនួន១០នាក់ ស្រី៤នាក់ និងសិស្សសរុប២៣៧នាក់ ស្រី១១៧នាក់។

សាលាបឋមទាំងនោះរួមមាន សាលាបឋមសិក្សាទៀមក្រោម គ្រូបង្រៀនចំនួន៣នាក់ ស្រី១នាក់ និងសិស្សចំនួន៩៤នាក់ ស្រី៥០នាក់។ សាលាបឋមសិក្សាកាលឹម គ្រូបង្រៀនចំនួន៤នាក់ ស្រី២នាក់ និងសិស្សចំនួន៩២នាក់ ស្រី៤៥នាក់។ សាលាបឋមសិក្សាកាចូនលើ គ្រូបង្រៀនចំនួន៣នាក់ ស្រី១នាក់ និងសិស្សចំនួន៥១នាក់ ស្រី២២នាក់។
គួររំលឹកផងដែរថា ចាប់ពីចុងខែកក្កដា មកដល់ថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២៣នេះ មេឃនៅតែបន្តធ្លាក់ភ្លៀងដដែល ប៉ុន្តែទឹកទន្លេស្រែពកក៏បានស្រកបន្តិចខ្លះហើយ បន្ទាប់ពីប៉ុន្មានថ្ងៃមុនហក់ឡើងយ៉ាងខ្លាំងគួរឲ្យព្រួយបារម្ភ។
ហើយក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេស្រែពក និងទន្លេសេសានមានការប្រុងប្រយ័ត្នគ្រាដែលមេឃនៅតែបន្តធ្លាក់ភ្លៀងដដែល៕

អត្ថបទ៖ វុទ្ធឦសាន

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?