សន្តិសុខសង្គម
មន្ត្រីជំនាញ រកឃើញទំនិញចម្រុះខូចគុណភាព ភេសជ្ជៈ-ផលិតផលម្សៅទឹកដោះគោ បំពានសិទ្ធិផ្ដាច់មុខ
មន្ត្រី ក.ប.ប រកឃើញទំនិញចម្រុះខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ សរុប ១៧.៩០ គីឡូក្រាម និងភេសជ្ជៈរំលោភសិទ្ធផ្ដាច់មុខស្របតាមបណ្ដឹងរបស់ក្រុមហ៊ុនដើម សរុប ៣៣៣ លីត្រ ព្រមទាំងត្រួតពិនិត្យម៉ាតចំនួន ៣ ទីតាំង នៅរាជធានីភ្នំពេញ រកឃើញ ១ ទីតាំង លក់ផលិតផលម្សៅទឹកដោះគោបំពានសិទ្ធិផ្ដាច់មុខផងដែរ។

កាលពីថ្ងៃទី ២-៤ ខែសីហា ឆ្នាំ ២០២៣ នេះ មន្ត្រី នៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តតាកែវ និងខេត្តបាត់ដំបង បន្តចុះត្រួតពិនិត្យទីផ្សារស្របតាមតួនាទីភារកិច្ចរបស់ខ្លួន ដោយបានយកចិត្តទុកដាក់ពិនិត្យលើទំនិញវេចខ្ចប់ស្រេច ទំនិញរំលោភបំពានសិទ្ធិផ្ដាច់មុខ និងទំនិញមិនមានអនុលោមភាពតាមច្បាប់ផ្សេងទៀតដែលចរាចរនៅលើទីផ្សារ បានរកឃើញទំនិញចម្រុះខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ សរុបចំនួន ១៧.៩០ គីឡូក្រាម ព្រមទាំងភេសជ្ជៈរំលោភសិទ្ធផ្ដាច់មុខស្របតាមបណ្ដឹងរបស់ក្រុមហ៊ុនដើម សរុបចំនួន ៣៣៣ លីត្រ។

កិច្ចប្រតិបត្តិការខាងលើ មន្ត្រីជំនាញ បានដកហូតទំនិញទាំងនោះ និងតម្រូវឲ្យម្ចាស់ទំនិញធ្វើកិច្ចសន្យាកែតម្រូវឈប់លក់ទំនិញមិនមានអនុលោមភាពបន្តទៅទៀត។

ជាមួយគ្នានេះ សាខា ក.ប.ប. រាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកអគ្គនាយករង និងជាប្រធានក្រុមការងារចំពោះកិច្ចអនឡាញ និងកម្មសិទ្ធិបញ្ញា បានចុះត្រួតពិនិត្យម៉ាតចំនួន ៣ ទីតាំង ក្នុងខណ្ឌចំការមន និងខណ្ឌទួលគោក ដើម្បីបង្ក្រាបការចរាចរនូវទំនិញម្សៅទឹកដោះគោ ដែលបំពានសិទ្ធិផ្ដាច់មុខរបស់ក្រុមហ៊ុនដើម ក្នុងនោះរកឃើញ ១ ទីតាំង លក់ផលិតផលម្សៅទឹកដោះគោបំពានសិទ្ធិផ្ដាច់មុខ និងត្រូវបានតម្រូវឲ្យមកធ្វើការបំភ្លឺនៅស្នាក់ការសាខា ក.ប.ប រាជធានីភ្នំពេញ ផងដែរ៕
អត្ថបទ ៖ ពិសី






-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ