Connect with us

សន្តិសុខសង្គម

កត្តាអាកាសធាតុកំពុងបង្កឲ្យប៉ះពាល់ដល់ការងារអ្នកនេសាទតាមសមុទ្រនៅខេត្តកំពត

បានផុស

នៅ

លោក ស សារិន នៅថ្ងៃនាយខណ្ឌរដ្ឋបាលជលផលខេត្តកំពតបានប្រាប់ឲ្យដឹងថា ការនេសាទសមុទ្រជាការងារសំខាន់មួយក្នុងវិស័យជលផលដើម្បីផ្អាកការផ្តត់ផ្គង់ជាការងារ និងបំពេញតម្រូវការគ្រឿងសមុទ្រនៅក្នុងខេត្តកំពតហើយនិងបានចែកចាយទូទាំងប្រទេសផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមមន្ត្រីជលផលខេត្តកំពតបានបញ្ជាក់ឱ្យដឹងថា ចាប់តាំងពីថ្ងៃទី ២៩ ខែកក្កដា រហូតមកដល់ពេលនេះបងប្អូន អ្នកនេសាទសមុទ្រភាគច្រើនមិនបានចេញទៅនេសាទទេ ដោយសារអាកាសធាតុលើផ្ទៃសមុទ្រមិនសូវល្អផង និងដោយសារជំនន់ទឹកភ្លៀងបានហូរនាំទឹកសាបចូលទៅតំបន់ឆ្នេរសមុទ្រច្រើន ធ្វើឲ្យការនេសាទមិនសូវបាននោះទេ អ្វីសំខាន់គឺមន្ត្រីជំនាញអំពាវនាវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលចេញទៅនេសាទអំឡុងពេលនេះ។

មន្ត្រីជលផលខេត្តកំពតបានលើកឡើងថា ខេត្តកំពត មានទូក និងកាណូតនេសាទកំពុងធ្វើប្រតិបត្តិការតាមតំបន់ឆ្នេរ សរុប១០៥៣គ្រឿង ក្នុងនោះទូកម៉ាស៊ីនបាតមានចំនួន ៤៥២ គ្រឿង ស៊ីនក្រៅមានចំនួន ៦០១ គ្រឿង តែដោយសារកត្តាអាកាសធាតុមិនអំណោយផល ចាប់តាំងពីថ្ងៃទី ២៩ ខែកក្កដា រហូតមកដល់ពេលនេះ ទូកអ្នកនេសាទចេញទៅសមុទ្រមានប្រមាណ៣០ភាគរយប៉ុណ្ណោះ ព្រោះប្រជានេសាទបានប្រាប់ថា អាកាសធាតុនៅសមុទ្រមិនសូវល្អ មានខ្យល់ខ្លាំង និងទឹកហូរលឿន ហើយជំនន់ទឹកភ្លៀងបានហូរនាំទឹកសាបចូលទៅតំបន់ឆ្នេរសមុទ្រច្រើន ធ្វើការនេសាទសូវមិនបាន។

បើតាមការលើកឡើរបស់លោក ស សុរិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពតបានបញ្ជាក់ថា នៅអំឡុងពេលទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប និងខ្យល់ព្យុះចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី ៨ ខែសីហាឆ្នាំ២០២៣ខាងមុខនេះ ក្រោមការណែនាំពីប្រធានមន្ទីរកសិកម្មពិសេសលោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានឱ្យមន្ត្រីជលផលបានដាក់កម្លាំងបន្ថែមក្នុងការចេញល្បាត ដើម្បីឃ្លាំមើលសភាពការទូបងប្អូនទៅនេសាទនៅលើផ្ទៃសមុទ្រ ពិសេសត្រៀមការពារសុវត្ថិភាពប្រជានេសាទ ក្នុងករណីមានហេតុការណ៍មិនល្អកើតឡើងណាមួយ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកនៅតែអំពាវនាវដល់ប្រជានេសាទ ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងមានត្រៀមសម្ភារៈសម្រាប់ការពារសុវត្ថិភាពនៅក្នុងទូកនេសាទរៀងៗខ្លួន។

បើតាមការលើកឡើងរបស់មន្ត្រីជុលផលក្នុងឆមាសទី០១ ឆ្នាំ២០២៣នេះ ផលនេសាទខេត្តកំពតសរុបមានចំនួន ១០៩​៥០ តោន ក្នុងនោះរួមមាន ផលនេសាទទឹកសាបចំនួន ១៧១០ តោន និងផលនេសាទ សមុទ្រចំនួន ៩ ២៤០ តោន ក្នុងនោះផលនេសាទសិប្បកម្មមានចំនួន ២ ៧៧២ តោន ផលនេសារគ្រួសារសមុទ្រ មានចំនួន ៦៤៦៨ តោន៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម