Connect with us

សន្តិសុខសង្គម

ជនជាតិឥណ្ឌូណេស៊ី ០៩ នាក់ មិនពេញចិត្តនឹងការងារ ប្រឌិតរឿងត្រូវគេបង្ខាំង និងបង្ខំឲ្យធ្វើការ

បានផុស

នៅ

ជនជាតិ​ឥណ្ឌូណេស៊ី ០៩ នាក់ មិន​បាន​រងគ្រោះ​ដោយ​អំពើ​បង្ខាំង និង​បង្ខំ​ឲ្យ​ធ្វើការ​នៅ​ទីតាំង​ក្រុមហ៊ុន​មួយ​កន្លែង ភូមិសាស្ត្រ​ខេត្ត​ស្វាយរៀង​នោះ​ទេ ហើយ​មូលហេតុ​ពួកគេ​ផ្ដល់​ព័ត៌មាន​ទៅ​ស្ថានទូត​ឥណ្ឌូណេស៊ី ដោយសារ​មិន​ពេញ​ចិត្ត​ការងារ ទើប​ប្រឌិត​រឿង ផ្ដល់​ព័ត៌មាន​មិន​ពិត។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សេចក្ដីប្រកាស​ព័ត៌មាន ​របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានឲ្យដឹងថា ក្រុម​ប្រតិបត្តិការ​ស៊ើបអង្កេត​ស្រាវជ្រាវ​បណ្ដាញ​នាំ​មនុស្ស​ឆ្លងដែន​ខុស​ច្បាប់ នៃ​អគ្គស្នងការដ្ឋាន នគរបាល​ជាតិ សូម​ជម្រាប​ជូន​ដល់​សាធារណជន​អំពី​លទ្ធផល​ប្រតិបត្តិការ​ស្វែងរក​ជន​បរទេស ដែល​បាន​ស្នើសុំ​អន្តរាគមន៍​តាមរយៈ​ទំព័រ​ហ្វេស​ប៊ុក សម្ដេច​ក្រឡា​ហោម (ករណីលេខ ៩៥៣)។

សេចក្ដីប្រកាស​ព័ត៌មាន បាន​បន្ត​ថា នៅ​ថ្ងៃ​ទី ១៩ ខែ​មិថុនា ឆ្នាំ ២០២៣ ក្រុម​ប្រតិបត្តិការ ទទួល​បាន​កំណត់​ទូត​ពី​ស្ថានទូត​ឥណ្ឌូណេស៊ី ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ស្នើសុំ​អន្តរាគមន៍​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ចំនួន ០៩ នាក់ លើ​ករណី​បង្ខាំង​មនុស្ស និង​បង្ខំ​ឲ្យ​ធ្វើការ នៅ​ទីតាំង​ក្រុមហ៊ុន​មួយ​កន្លែង ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ស្វាយរៀង។ ក្រោយពី​ទទួល​បាន​សំណើសុំ​អន្តរាគមន៍ នៅ​ថ្ងៃ​ទី ២០ ខែ​មិថុនា ឆ្នាំ ២០២៣ សមត្ថកិច្ច​ជំនាញ នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត​ស្វាយរៀង បាន​រក​ឃើញ​ជនជាតិ​ឥណ្ឌូណេស៊ី​ទាំង ០៩ នាក់ កំពុង​ស្នាក់នៅ និង​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​បាវិត​កណ្ដាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង និង​បាន​អញ្ជើញ​មក​ធ្វើការ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត។

ជាមួយ​គ្នា​នេះ ផ្អែក​តាម​ការ​បំភ្លឺ​របស់​ជនជាតិ​ឥណ្ឌូណេស៊ី​ទាំង ០៩ នាក់ ខាងលើ និង​ពិនិត្យ​លើ​ស្ថានភាព​ទីតាំង​ជាក់ស្ដែង​ឃើញ​ថា ពួកគេ​ទាំង ០៩ នាក់ មិន​ត្រូវ​បាន​រងគ្រោះ​ដោយ​អំពើ​បង្ខាំង​នៅ​ក្នុង​ទីតាំង និង​បង្ខំ​ឲ្យ​ធ្វើការ​នោះ​ទេ។ ផ្ទុយទៅវិញ មូលហេតុ​ដែល​ពួកគេ​ផ្ដល់​ព័ត៌មាន​ទៅ​ស្ថានទូត ដើម្បី​ប្ដឹង​សុំ​អន្តរាគមន៍ ព្រោះ​ពួកគេ​មិន​ពេញ​ចិត្ត​នឹង​ការងារ ហើយ​មិន​អាច​សុំ​ក្រុមហ៊ុន​ឈប់​បាន ដោយសារ​ជាប់កិច្ចសន្យា​ការងារ រយៈពេល ០៨ ខែ ហេតុដូច្នេះ​ទើប​ប្រឌិត​រឿង និង​ផ្ដល់​ព័ត៌មាន​មិន​ពិត​ទៅ​ស្ថានទូត​ឥណ្ឌូណេស៊ី​ថា ពួកគេ​ត្រូវ​បាន​រងគ្រោះ​ដោយ​អំពើ​បង្ខាំង និង​បង្ខំ​ឲ្យ​ធ្វើការ។

បច្ចុប្បន្ន សមត្ថកិច្ច បាន​បញ្ជូន​ជនជាតិ​ឥណ្ឌូណេស៊ី​ទាំង ០៩ នាក់ ខាងលើ ទៅ​កាន់​មណ្ឌល​ត្រៀម​បណ្ដេញ​ចេញ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​អនុវត្ត​នីតិវិធី​ធ្វើ​មាតុភូមិនិវត្តន៍៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ៨ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៣៥ នាទីutes មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សេដ្ឋកិច្ច៥៣ នាទីutes មុន

​សិប្បកម្មកែច្នៃត្រីងៀតក្នុងស្រុកមួយ គ្រោងនឹងបង្កើនការផលិតឱ្យបាន ១ តោន ក្នុង ១ ថ្ងៃ ប្រសិនបើមានតម្រូវការ

G-Devith
ជីវិតកម្សាន្ដ៥៤ នាទីutes មុន

មិនទាន់រំសាយចិត្ត! G-Devith ប្រកាសបញ្ចេញបទ Disstrack មួយទៀត ស្អែកនេះ

Sokha Hotels

ព័ត៌មានពេញនិយម