សន្តិសុខសង្គម
អ្នកនាំពាក្យស្នងការរាជធានីបញ្ជាក់ពីការចាប់ខ្លួនលោកឧកញ៉ា ហ៊ី គីមហុង និងបក្ខពួក
លោកឧត្ដមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់មុននេះថា ការចាប់ខ្លួនលោកឧញ៉ា ហ៊ី គីមហុង អគ្គនាយកក្រុមហ៊ុនពិភពដីមាស និងភរិយា គឺបានអនុវត្តតាមដីការបស់ព្រះរាជអាជ្ញាអមសាលដំបូងរាជធានីភ្នំពេញ បានធ្វើការនាំខ្លួនលោកម្ចាស់ដីឡូត៍ ពីភពដីមាស ដើម្បីនាំខ្លួនមកសាកសយរបន្ថែមនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោកឧកញ៉ា ហ៊ី គីមហុង អគ្គនាយកក្រុមហ៊ុន ពិភពដីមាស រួមទាំងភរិយា និងក្រុមសន្តិសុខជាច្រើននាក់ត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការឃាត់ខ្លួននៅរសៀលថ្ងៃទី៧ ខែមេសា នេះ នៅចំណុចការិយាល័យរបស់ក្រុមហ៊ុន ពិភពដីមាស ស្ថិតក្នុងភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ។

ការឃាត់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីមានអតិថិជនរាប់សិបនាក់បានមកតវ៉ានៅមុខស្នាក់ការ និងនាំគ្នាដុតកង់ឡានដើម្បីសុំជួបលោកឧកញ៉ាជជែកគ្នាដោះស្រាយ តែត្រូវបានក្រុមអង្គរក្សរបស់លោកឧកញ៉ាប្រទូសរ៉ាយគ្នា និងដកកាំភ្លើងខ្លី រួចវាយសមត្ថកិច្ចម្នាក់ ទើបសមត្ថកិច្ចសម្រេចចិត្តបាញ់ឡើងលើជាច្រើនគ្រាប់ដើម្បីទប់ទល់៕





-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ