Connect with us

សន្តិសុខសង្គម

សមត្ថកិច្ច​រក​ឃើញ​បុរស​រត់ម៉ូតូ​កង់​បី ជិះ​ពង្វាង​ចូល​ផ្លូវ​ស្ងាត់​ បណ្ដាល​ឱ្យ​ស្ត្រី​ជនបរទេស​លោត​ចុះ​រង​របួស​ឃើញ​ហើយ!

បានផុស

នៅ

បាត់ដំបង ៖ ​សមត្ថកិច្ច​នគរបាល​ខេត្ត​បាត់ដំបង បាន​ធ្វើ​ការ​ស្វែងរក​ អ្នក​រត់​ម៉ូតូ​កង់​បី​ដែល​ជិះ​ពង្វាង​ចូល​ផ្លូវ​ស្ងាត់ មិន​បាន​ដាក់​ស្ត្រី​ជនបរទេស​ចុះ​ តាម​គោលដៅ​ដែល​បាន​ចរចានោះ ​ឃើញហើយ នេះបើតាម​ក្រុមការងារ​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់បានបញ្ជាក់​នៅយប់​ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមការងារ​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់បានឲ្យដឹងថា ក្រោម​បទបញ្ជា​យ៉ាង​ហ្មឺ​ង​មាត់​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង សមត្ថកិច្ច​នគរបាល​បាន​ស្វែងរក​បុរស​ ដែល​បើ​ក​ម៉ូតូ​កង់​បី​នាំ​បង្កហេតុ​រហូត​បណ្តាលឱ្យ​ស្ត្រី​ជា​ជនជាតិ​បរទេស​ម្នាក់​រងរបួស​ កាលពី​វេលា​ទៀបភ្លឺ​ថ្ងៃ​ទី​៥ ​ខែកក្កដា ​ឆ្នាំ២០២៣ នៅក្នុង​ភូមិសាស្ត្រ​ សង្កាត់​អូរ​ចារ ​ក្រុង​បាត់ដំបង ខេត្ត​បាត់​ដំបង។

ក្នុង​កិច្ចប្រតិបត្តិការ​ស្រាវជ្រាវ​ស្វែងរក​ក្នុង​រយៈពេល​០២​ថ្ងៃមកនេះ​ សមត្ថកិច្ច​នគរបាល បាន​ធ្វើ​ការស្រាវជ្រាវ​យ៉ាងសកម្ម​បំផុត ដោយមាន​ការចូលរួម​ពី​សមត្ថកិច្ច​អាជ្ញាធរពាក់ព័ន្ធ​ និង​ជាពិសេស​គឺ​ការចូលរួម​គាំទ្រ​នូវ​ចំណាត់​ការ​របស់​សមត្ថ​កិច្ច​ពី​មហាជន​ដែល​និយម​ប្រើ​ប្រាស់​បណ្តាញ​សង្គម ក៏​ដូច​សាក្សី​នានា​ ទើប​នគរបាល ទទួលបាន​នូវ​លទ្ធផល​បែបនេះ​។

ខណៈ​នេះ​ បុរស​អ្នក​បើក​ម៉ូតូ​កង់​បី សមត្ថកិច្ច​កំពុង​ធ្វើ​ការសាកសួរ​នៅ​បរិវេណ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង រីឯ​ព័ត៌មាន​លំអិត​ជុំវិញ​ករណី​នេះ​សមត្ថកិច្ច​សូម​ជម្រាប​ជូន​នៅ​ពេល​បន្ទាប់​ទៀត។



សូម​រំលឹក​ផង​ដែរ​ថា កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ មាន​ស្ត្រី​ជនបរទេសម្នាក់ បាន​ធ្វើ​ដំណើរ​ពី​ភ្នំពេញ មកបាត់ដំបង ក្នុង​បំណង​ទេសចរណ៍ ដោយ​ជិះ​ឡាន​ក្រុង​ពេល​យប់ រហូត​ដល់​ម៉ោង​៤ទៀបភ្លឺ​ ក៏បានជិះ​ម៉ូតូ​កង់​បី​បន្ត​ដំណើរ​មក​សណ្ឋាគារ​ឡាគី ប៉ុន្តែ​នៅ​ពេល​មកដល់​មុខ​សណ្ឋាគារ​ហើយ ​ម៉ូតូ​កង់​បី​មិនបាន​ដាក់​គាត់​ចុះ​តាម​គោលដៅ​ដែល​បាន​ចរចា​មុន​ពេល​ឡើង​ជិះ​ទេ ទោះបី​គាត់​ព្យាយាម​ប្រាប់​ឲ្យ​ឈប់​ក្តី ក៏​មិន​ឈប់​ដែរ បែរជា​ព្យាយាម​ជិះ​ពង្វាង​គាត់​ទៅ​ផ្លូវ​ស្ងាត់ ឃើញ​ស្ថាន​ភាព​មិន​ស្រួល​គាត់​ក៏​លោត​ចុះ​ពីលើ​ម៉ូតូ​កង់​បី ធ្វើ​ឲ្យ​មាន​របួស​បាក់​ម្រាមដៃ​និង​របក​មុខមាត់៕


កែសម្រួលដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទីutes មុន

​ត្រឹម​២ថ្ងៃ នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ឆ្នេរ​ខ្សាច់ ​កោះ​ប៉ែន​ទទួល​បាន​ភ្ញៀវទេសចរណ៍ជាតិ និង​អន្តរជាតិ​ជាង​១១ម៉ឺននាក់

ព័ត៌មានជាតិ៣៦ នាទីutes មុន

សម្តេចធិបតី កោតសរសើរក្រសួងការងារ និង ភាគី​ពាក់ព័ន្ធ ដែល​ខិតខំប្រឹងប្រែង​ធ្វើ​ឱ្យ​លេចចេញ​ទារក​ដ្ឋាន​ក្នុង​រោងចក្រ​

ព័ត៌មានជាតិ១ ម៉ោង មុន

ស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាជាង៤ពាន់នាក់

សុគា គីមលាង
ជីវិតកម្សាន្ដ១ ម៉ោង មុន

សុគា គីមលាង រំភើបចិត្ត ព្រោះកុនសម្តែងលើកដំបូងរបស់ខ្លួន ត្រៀមចាក់បញ្ចាំងក្នុងពិពរណ៍ភាពយន្ត នៅហុងកុង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ការតែងតាំងមេបញ្ជាការកងទ័ពជើងទឹកដោយព្រះរាជក្រឹត្យ តាមសំណើនាយករដ្ឋមន្រ្តី គឺស្របតាមច្បាប់ គ្មានអ្វីខុសឡើយ

Sokha Hotels

ព័ត៌មានពេញនិយម