Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចកំពុងសួរនាំលោកឧកញ៉ា ហ៊ី គីមហុង និងបក្ខពួក នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

បានផុស

នៅ

លោកឧត្ដមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី៨ ខែសីហា នេះថា កម្លាំងជំនាញកំពុងសួរនាំលោកឧកញ៉ា ហ៊ី គីមហុង អគ្គនាយកក្រុមហ៊ុនពិភពដីមាស និងអង្គរក្ស១៣រូបនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីចាប់ខ្លួនកាលពីថ្ងៃទី៧សីហា ម្សិលមិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការបញ្ជាក់របស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរូបនេះកាលពីថ្ងៃទី៧ ខែសីហា ការចាប់ខ្លួនលោកឧកញ៉ា ហ៊ី គីមហុង អគ្គនាយកក្រុមហ៊ុនពិភពដីមាស និងភរិយា រួមទាំងអង្គរក្ស១៣រូប គឺអនុវត្តតាមដីការបស់ព្រះរាជអាជ្ញាអមសាលដំបូងរាជធានីភ្នំពេញ បានធ្វើការនាំខ្លួនលោកម្ចាស់ដីឡូត៍ ពីភពដីមាស ដើម្បីនាំខ្លួនមកសាកសួរបន្ថែមនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោកឧកញ៉ា ហ៊ី គីមហុង អគ្គនាយកក្រុមហ៊ុន ពិភពដីមាស រួមទាំងភរិយា និងក្រុមអង្គរក្សចំនួន១៣រូប ត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការឃាត់ខ្លួននៅរសៀលថ្ងៃទី៧ ខែមេសា នៅចំណុចការិយាល័យរបស់ក្រុមហ៊ុន ពិភពដីមាស ស្ថិតក្នុងភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ។

ការឃាត់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីមានអតិថិជនរាប់សិបនាក់បានមកតវ៉ានៅមុខស្នាក់ការ និងនាំគ្នាដុតកង់ឡានដើម្បីសុំជួបលោកឧកញ៉ាជជែកគ្នាដោះស្រាយ តែត្រូវបានក្រុមអង្គរក្សរបស់លោកឧកញ៉ាប្រទូសរ៉ាយគ្នា និងដកកាំភ្លើងខ្លី រួចវាយសមត្ថកិច្ចម្នាក់ ទើបសមត្ថកិច្ចសម្រេចចិត្តបាញ់ឡើងលើជាច្រើនគ្រាប់ដើម្បីទប់ទល់៕

អត្ថបទ៖​ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម