Connect with us

សន្តិសុខសង្គម

បុរសដឹកស្ដ្រីជនជាតិបរទេសពង្វាងផ្លូវទៅកន្លែងស្ងាត់នៅបាត់ដំបង គឺជាមុខសញ្ញាធ្លាប់​ឆក់ទូរស័ព្ទ​ជនបរទេសកាលពី៦ឆ្នាំមុន

បានផុស

នៅ

សមត្ថកិច្ចបានបញ្ជាក់ពីអត្តសញ្ញាណជនសង្ស័យឈ្មោះ ទេព ភាឡី ហៅ លីញ ដែលកម្លាំងនគរបាលខេត្តបាត់ដំបងស្រាវជ្រាវចាប់ខ្លួនកាលពីថ្ងៃទី៧ ខែសីហា ពាក់ព័ន្ធករណីដឹកស្ត្រីជនជាតិបរទេសពង្វាងទៅកន្លែងស្ងាត់រហូតធ្វើឲ្យស្ត្រីរូបនោះលោតចុះពីកង់បីរងរបួសនោះ គឺជាមុខសញ្ញាធ្លាប់ឆក់ទូរស័ព្ទស្ត្រីជនជាតិបរទេសកាលពី៦ឆ្នាំមុន និងជាប់ពន្ធនាគារទៀតផង។ សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យមិនបានកែប្រែនូវសកម្មភាពល្មើសរបស់ខ្លួនឡើយ បន្ទាប់ពីចេញពីពន្ធនាគារវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសមត្ថកិច្ច ជនសង្ស័យឈ្មោះ ទេព ភាឡី ហៅ លីញ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រូវបានកម្លាំងនគរ​បាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការបង្រ្កាបករណី(លួចមានស្ថានទម្ងន់ទោស) ឆក់ទូរស័ព្ទដៃ ពីជនរងគ្រោះម្នាក់ជាស្រ្តីជនជាតិបា​រាំងឈ្មោះ COLINE BACHELIER អាយុ២៥ឆ្នាំ នាចំណុចមុខក្លោងទ្វារនៃមន្ទីរពេទ្យបង្អែកខេត្តបា​ត់ដំបង នាវេលាម៉ោង២២និង២០នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ដែលករណីនេះបណ្តាលឱ្យស្រ្តីជាជនរងគ្រោះរងរបួសស្រាល​។ ជនសង័្សយត្រូវបានបញ្ជូនទៅអនុវត្តទោសនៅសាលាដំបូងខេត្តបាត់ដំបង ក្រោយពីបានឃាត់​រខ្លួន និងរកឃើញទូរស័ព្ទiphone6 ប្រគល់ជូនជន​រងគ្រោះវិញ។

សមត្ថកិច្ចបន្ថែមថា ជនសង្ស័យមិនបានកែប្រែនូវសកម្មភាពល្មើសរបស់ខ្លួននោះទេ ដោយនៅវេលាទៀបភ្លឺថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ ជនសង្ស័យរូបនេះ បានប្រព្រឹត្តិសកម្ម​ភាពល្មើសជាថ្មីម្តងទៀត ទៅលើស្រី្តជាជនបរទេសជនជាតិបារាំងជាថ្មីម្តងទៀត ហើយត្រូវបានសមត្ថ​កិច្ចនគរបាលធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបានម្តងទៀត​។

ជនសង្ស័យត្រូវបានសមត្ថកិច្ច​កំពុង​ធ្វើ​ការសាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ដើម្បីអនុវត្តតាមនិតិវិធីច្បាប់។

គួរ​រំលឹក​ថា កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ មាន​ស្ត្រី​ជនបរទេសម្នាក់បាន​ធ្វើ​ដំណើរ​ពី​ភ្នំពេញ មកបាត់ដំបង ក្នុង​បំណង​ទេសចរណ៍ ដោយ​ជិះ​ឡាន​ក្រុង​ពេល​យប់ រហូត​ដល់​ម៉ោង​៤ទៀបភ្លឺ​ ក៏បានជិះ​ម៉ូតូ​កង់​បី​បន្ត​ដំណើរ​មក​សណ្ឋាគារ​ឡាគី ប៉ុន្តែ​នៅ​ពេល​មកដល់​មុខ​សណ្ឋាគារ​ហើយ ​ម៉ូតូ​កង់​បី​មិនបាន​ដាក់​គាត់​ចុះ​តាម​គោលដៅ​ដែល​បាន​ចរចា​មុន​ពេល​ឡើង​ជិះ​ទេ ទោះបី​គាត់​ព្យាយាម​ប្រាប់​ឲ្យ​ឈប់​ក្តី ក៏​មិន​ឈប់​ដែរ បែរជា​ព្យាយាម​ជិះ​ពង្វាង​គាត់​ទៅ​ផ្លូវ​ស្ងាត់ ឃើញ​ស្ថាន​ភាព​មិន​ស្រួល​គាត់​ក៏​លោត​ចុះ​ពីលើ​ម៉ូតូ​កង់​បី ធ្វើ​ឲ្យ​មាន​របួស​បាក់​ម្រាមដៃ​និង​របក​មុខមាត់៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៧ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម