សន្តិសុខសង្គម
អ្នកមិនអើពើបង់ថ្លៃសំរាម ដល់ពេលពិន័យ ខណៈភ្នាក់ងារអសកម្ម ក៏គួរដកចេញ
ការអនុវត្តលើការផាកពិន័យសំរាមដល់ពេលហើយ មិនគួរបណ្តែតបណ្តោយទៀតទេ ចំពោះអ្នកមិនអើពើលើការបង់ថ្លៃសំរាម ហើយចំពោះភ្នាក់ងារអសកម្មនឹងការងារ ក៏គួរដកចេញ ឬរំសាយចោលដែរ ដើម្បីឱ្យការងារនេះកាន់តែមានប្រសិទ្ធិភាព។

នេះជាការព្រមានរបស់ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ ខណៈលោកកោះអញ្ជើញអាជ្ញាធរខណ្ឌទាំង ១៤សង្កាត់ និងក្រុមហ៊ុនប្រមូលសំរាមដែលជាភ្នាក់ងារប្រមូលសំរាម មកធ្វើណែនាំលើការសំអាតសំរាមឱ្យកាន់តែមានប្រសិទ្ធិភាពនៅក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៨ សីហា ឆ្នាំ២០២៣ នេះនៅសាលារាជធានីភ្នំពេញ។

លោក ហួត ហៃ មានប្រសាសន៍បន្តថា ភ្នាក់ងារបំពេញការងាររឿងសំរាម ដែលសហការជាមួយអាជ្ញាធរដែនដី ត្រូវពន្យល់ប្រាប់ប្រជាពលរដ្ឋឱ្យបានយល់ច្បាស់ពីតួនាទីក្នុងការទុកដាក់សំរាមត្រឹមត្រូវ ដោយត្រូវបញ្ចេញសំរាមតាមម៉ោងពេលកំណត់ និងត្រូវបង់ថ្លៃសំរាមទៅតាមការកំណត់របស់សេចក្តីជូនដំណឹង នៃរដ្ឋបាលរាជធានីភ្នំពេញ។

ភ្នាក់ងារប្រមូលសំរាមត្រូវធ្វើរបាយការណ៍មករដ្ឋបាលរាជធានីភ្នំពេញឱ្យបានទៀងទាត់រយៈពេលមួយខែម្តង ហើយភ្នាក់ងារនេះដែរក៏ត្រូវជូនដំណឹងដល់ប្រជាពលរដ្ឋពីកាតព្វកិច្ចបង់ថ្លៃសំរាមឱ្យបានទៀងទាត់ ព្រោះពេលនេះ ដល់ពេលអនុវត្តការផាកពិន័យហើយ មិនគួរបណ្តែតបណ្តោយតទៅទៀតឡើយចំពោះអ្នកដែលមិនអើពើលើការបង់ថ្លៃសំរាម ហើយភ្នាក់ងារអសកម្មនឹងការងារគួរដកចេញ ឬរំសាយ ភ្នាក់ងារនោះចោលតែម្តង ដើម្បីឪ្យិការងារនេះកាន់តែមានប្រសិទ្ធិភាព។
លោក ហួត ហៃ បានលើកឡើងថា មានតួអង្គ៣ សំខាន់ដែលពាក់ពន្ធ័ទៅនឹងការងារសំរាមនេះ ទី១. ប្រជាពលរដ្ឋអ្នកផលិតសំរាម ទី២. ក្រុមហ៊ុនប្រមូលសំរាម និងទី៣. ទីលានចាក់សំរាមប្រកបដោយសុវត្ថិភាព។

លោកអភិបាលរង មានប្រសាសន៍បន្ថែមថា កន្លងមករដ្ឋបាលរាជធានីភ្នំពេញបានខិតខំកែលំអរទៅលើការទុកដាក់ ប្រមូល និងដឹកជញ្ជូនសំរាមចេញក្រៅក្រុង ពីមានតែមួយក្រុមហ៊ុន រហូតដល់ ៣ក្រុមហ៊ុនប្រមូលសំរាម ដោយចែកជាតំបន់ទទួលខុសត្រូវដាច់ពីគ្នាដែលធ្វើឱ្យការប្រមូលសំរាមទទួលបានលទ្ធផលល្អប្រសើរនាពេលបច្ចុប្បន្ន៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៤៤ នាទីutes ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់