សន្តិសុខសង្គម
នគរបាលឃាត់ខ្លួនបុរស២នាក់ ករណីឆបោកពលរដ្ឋរាប់សិបនាក់ឱ្យទម្លាក់លុយទិញវត្ថុបុរាណអថ័នសំរឹទ្ធ
នគរបាលខេត្តសៀមរាបបានឃាត់ខ្លួនបុរសជនសង្ស័យ២នាក់ ករណីឆបោកពលរដ្ឋឲ្យដាក់លុយទិញវត្ថុបុរាណ អថ័នសំរឹទ្ធ ចំនួន០២ឃុំ ស្មើនឹង០៩ភូមិ ប្រជាពលរដ្ឋដែលបានចាញ់បោកមានចំនួនសរុប១៥៩នាក់។

លោក នួន ស័ក្ដិចំរើនរិទ្ធ ស្នងការរងខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី ០៩ ខែសីហានេះថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដឹកនាំការស្រាវជ្រាវបង្ក្រាបដោយលោកផ្ទាល់ឈានដល់ឃាត់ខ្លួនជនស្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីឆបោក (ដាក់លុយទិញវត្ថុបូរាណ អថ័នសំរឹទ្ធ) នៅស្រុកស្វាយលើ ខេត្តសៀមរាប។
បុរសជនសង្ស័យ ២ នាក់ ទី១ ឈ្មោះ ទេព សុវណ្ណ អាយុ ៥២ ឆ្នាំ មានទីលំនៅសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទី២. ឈ្មោះ ចុត វេក អាយុ៥៥ឆ្នាំ រស់នៅឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។
ធករណីឆបោកនេះបានកើតឡើងចន្លោះពីថ្ងៃទី ១៨ ខែកក្កដា ដល់ថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២៣ នៅចំណុចស្រុកស្វាយលើ ខេត្តសៀមរាប។

ប្រភព័ត៌មានពីលោកស្នងការរងបានបន្តថា នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៣ បុរសជនសង្ស័យទាំងពីរនាក់ បានចុះមកផ្សព្វផ្សាយនៅក្នុងទឹកដីស្រុកស្វាយលើ ខេត្តសៀមរាប ដល់ប្រជាពលរដ្ឋរស់នៅក្នុងទឹកដីស្រុកស្វាយលើ ថា មានក្រុមហ៊ុន វត្ថុបុរាណ ថ្មសំរិទ្ធ ត្រូវការប្រាក់រៀបអាសនៈ ដើម្បីយកអថ័នសំរិទ្ធមកលក់ ដោយតម្រូវឱ្យប្រជាពលរដ្ឋ ដាក់ប្រាក់ចំនួន ៥ ម៉ឺនរៀល និងបានប្រាក់ចំណេញមកវិញចំនួន ៥ ម៉ឺនដុល្លារអាមេរិក។ រហូតដល់ថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២៣ ឈ្មោះ ទេព សុវណ្ណ និងឈ្មោះ ចុត វេក ចាប់ផ្តើមប្រមូលប្រាក់ពីប្រជាពលរដ្ឋ ដោយបានបែងចែកជាក្រុមដើម្បីប្រមូល ក្នុងឃុំស្វាយលើ មានចំនួន០៦នាក់ និងឃុំតាសៀម មានចំនួន០៣នាក់។
ក្នុងនោះមានចំនួន០២ឃុំ ស្មើនឹង០៩ភូមិ ប្រជាពលរដ្ឋដែលបានចាញ់បោក មានចំនួនសរុប១៥៩នាក់។ លោកបញ្ជាក់ថា យោងតាមការស្តាប់បំភ្លឺរបស់ប្រជាពលរដ្ឋ ចំនួន០២នាក់ ១. ឈ្មោះ ព្រៀន ខុន ភេទស្រី អាយុ៦៤ឆ្នាំ ទីលំនៅភូមិបិទផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។ ២. ឈ្មោះ យ៉ាន់ ប៉ុង ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅភូមិរលំទូក ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។
យោងតាមការស្តាប់ចម្លើយរបស់ជនសង្ស័យទាំងពីរនាក់ខាងលើបានសារភាព ពិតជាបានផ្សព្វផ្សាយ និងប្រមូលប្រាក់ពីប្រជាពលរដ្ឋ ក្នុង០១នាក់ បើដាក់ប្រាក់ចំនួន៥ម៉ឺនរៀល និងបានប្រាក់ចំណេញមកវិញចំនួន៥ម៉ឺនដុល្លារ ហើយបើ ២០ម៉ឺនរៀល នឹងបានមកវិញ២០ម៉ឺនដុល្លារអាមេរិកពិតប្រាកដមែន។
លោកស្នងការរងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តសៀមរាប ឬបងប្អូនប្រជាពលរដ្ឋរទាំងអស់ សូមកុំចាញ់បោកលើរូបភាពឆបោកពីសំណាក់ជនខិលខូច សូមប្រុងប្រយ័ត្នខ្ពស់ ជៀសវាងធ្លាក់ចូលក្នុងឧបាយកលជនបោកប្រាស់ដូចក្នុងករណីនេះ។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចំណាត់ការតាមផ្លូវច្បាប់៕


អត្ថបទ៖ កុសល

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ