Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឆបោកពលរដ្ឋជិត១៦០នាក់ឲ្យដាក់លុយទិញវត្ថុបុរាណ

បានផុស

នៅ

កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងនគរបាលស្រុកស្វាយលើ ធ្វើការស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ករណីឆបោកពលរដ្ឋឲ្យដាក់លុយទិញវត្ថុបុរាណ អថ័នសំរឹទ្ធ ចំនួន០២ឃុំ ស្មើនឹង០៩ភូមិ ប្រជាពលរដ្ឋដែលបានចាញ់បោក មានចំនួនសរុប​១៥៩នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក នួន ស័ក្ដិចំរើនរិទ្ធ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី០៩ ខែសីហានេះថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដឹកនាំការស្រាវជ្រាវបង្ក្រាបដោយលោកផ្ទាល់ ឈានដល់ឃាត់ខ្លួនជនស្ស័យចំនួន២នាក់ ពាក់ព័ន្ធករណី ឆបោក(ដាក់លុយទិញវត្ថុបុរាណ អថ័នសំរឹទ្ធ)នៅស្រុកស្វាយលើ។

លោក នួន ស័ក្ដិចំរើនរិទ្ធ បន្តថា នៅក្នុងប្រតិបត្តិការនោះកម្លាំងនគរបាលជំនាញបានឃាត់ជនសង្ស័យចំនួន២នាក់មានឈ្មោះ ទេព សុវណ្ណ ភេទប្រុស អាយុ៥២ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ឈ្មោះ ចុត វេក ភេទប្រុស អាយុ៥៥ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិជប់លើ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។

ពាក់ព័ន្ធករណី ឆបោក(ដាក់លុយទិញវត្ថុបុរាណ អថ័នសំរឹទ្ធ) កើតហេតុចន្លោះពីថ្ងៃទី១៨ ខែកក្កដា ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ នៅចំណុចស្រុកស្វាយលើ ខេត្តសៀមរាប ។ លោកបន្ថែមថា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ឈ្មោះ ទេព សុវណ្ណ ភេទប្រុស និងឈ្មោះ ចុត វេក ភេទប្រុស បានចុះមកផ្សព្វផ្សាយនៅក្នុងទឹកដីស្រុកស្វាយលើ ខេត្តសៀមរាប ដល់ប្រជាពលរដ្ឋរស់នៅក្នុងទឹកដីស្រុកស្វាយលើ ថា មានក្រុមហ៊ុន វត្ថុបុរាណ ថ្មសំរិទ្ធ ត្រូវការប្រាក់រៀប​អាសនៈ ដើម្បីយកអថ័នសំរិទ្ធ មកលក់ដោយតម្រូវអោយប្រជាពលរដ្ឋ ដាក់ប្រាក់ចំនួន៥០០០០រៀល និងបានប្រាក់ចំណេញ​មកវិញចំនួន៥០០០០ដុល្លាអាមេរិក។ រហូតដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ឈ្មោះ ទេព សុវណ្ណ និងឈ្មោះ ចុត វេក ចាប់ផ្តើមប្រមូលប្រាក់ពីប្រជាពលរដ្ឋ ដោយបានបែងចែកជាក្រុមដើម្បីប្រមូល ក្នុងឃុំស្វាយលើ មានចំនួន​០៦​នាក់ និងឃុំតាសៀម មានចំនួន០៣នាក់ ។ ក្នុងនោះមានចំនួន០២ឃុំ ស្មើនឹង០៩ភូមិ ប្រជាពលរដ្ឋដែលបានចាញ់បោក មានចំនួនសរុប១៥៩នាក់ ។

លោកបញ្ជាក់ថា យោងតាមការស្តាប់ចម្លើយរបស់ជនសង្ស័យទាំងពីរនាក់បានសារភាពថា ពិតជាបានផ្សព្វផ្សាយ និងប្រមូលប្រាក់ពីប្រជាពលរដ្ឋក្នុង០១នាក់ បើដាក់ប្រាក់ចំនួន៥ម៉ឺនរៀល និងបានប្រាក់ចំណេញមកវិញចំនួន៥ម៉ឺនដុល្លារ​២០ម៉ឺនរៀល បានមកវិញ២០ម៉ឺនដុល្លារអាមេរិក ពិតប្រាកដមែន ។

លោកស្នងការ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តសៀមរាប រឺបងប្អូនប្រជាពលរដ្ឋរទាំងអស់ សូមកុំចាញ់បោកលើរូបភាពឆបោកពីសំណាក់ជនខិលខូច សូមប្រុងប្រយ័ត្នខ្ពស់ជៀសវាងធ្លាក់ចូលក្នុងឧបាយកល​ជនបោកប្រាស់ ដូចក្នុងករណីនេះ។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចំណាត់ការតាមផ្លូវច្បាប់៕

អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

សម្តេច ម៉ែន សំអន សាទរពិធីដារលាន-ដាល់អំបុកឈ្នះឈ្នះ លើកទី ៤ រយៈពេល ៣ ថ្ងៃ តាមគន្លងប្រពៃណីខ្មែរ នៅផ្សារធម្មជាតិរុនតាឯក

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

​គណបក្ស​កាន់​អំណាច​​របស់​លោក Yoon ​កំពុងប្រើប្រាស់​តុលាការ​ធម្មនុញ្ញ​​ដើម្បី​តថ្លៃ​​អំណាច​​​​

កីឡា៤១ នាទីutes មុន

Ronaldo ថា​ Vinícius សម​ឈ្នះ​ពាន Ballon d’Or ជាង Rodri

ព័ត៌មានអន្ដរជាតិ៥២ នាទីutes មុន

តម្លៃប្រេងកើនជាង​ ១ ភាគរយ ពេលបញ្ចប់ការជួញដូរ ជុំវិញ​ការ​ថយចុះនៃស្តុកប្រេងអាមេរិក

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន ផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រឡងជាប់បាក់ឌុបទូទាំងខេត្តចំនួន​៤០១នាក់

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក ប្រទះ​ឃើញ​សាកសពក្នុងកន្លែងដាក់​កង់​យន្តហោះ​​​​ដ៏កម្រ​បំផុត​​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

ព្រាប សុវត្ថិ នាំយកតួអង្គយក្ខឡើងឆាកតន្ត្រី បំផុសការគាំទ្រល្ខោនបាសាក់ខ្មែរ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម