Connect with us

សន្តិសុខសង្គម

អាជ្ញាធរណែនាំឱ្យម្ចាស់រមណីយដ្ឋានរៀបចំទីតាំងសុវត្ថិភាពសម្រាប់អ្នកទេសចរបោះតង់

បានផុស

នៅ

រដ្ឋបាលស្រុកឈូកនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ បានប្រកាសឱ្យម្ចាស់អាជីវកម្ម ទូកចម្លង ទីតាំងរមណីយដ្ឋាន ផ្ដល់អាវពោងសុវត្ថិភាព នៅពេលជិះទូកចម្លងពីកន្លែងមួយទៅកន្លែងមួយ និងរៀបចំទីតាំងសុវត្ថិភាពឱ្យអ្នកបោះតង់ ហើយរាយការណ៍ប្រាប់អាជ្ញាធរសមត្ថកិច្ច។

ចំណាត់ការនេះ ដើម្បីបង្ការទប់ស្កាត់ហានិភ័យកើតមានឡើងជាយថាហេតុ បណ្ដាលមកពីអាកាសធាតុ ដូចជាខ្យល់កន្ត្រាក់ ជំនន់ទឹកភ្លៀង ជំនន់ទឹកព្រែក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លងមករដ្ឋបាលស្រុកឈូកសង្កេតឃើញថា មានភ្ញៀវទេសចរជាតិ និងអន្តរជាតិបានមកទស្សនាលេងកម្សាន្តបោះតង់ស្នាក់នៅតំបន់រមណីយដ្ឋានក្នុងស្រុកទឹកឈូ រួមមានតំបន់ទេសចរណ៍ទឹកឈូ ជ្រោះឪម៉ាល់ ទឹកជ្រោះតាដា ដូងទេរ ទំនប់ប្រទ័ក្សក្រឡាជាដើម។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងបរិស្ថានក៏បានណែនាំដល់អង្គភាពជំនាញ រដ្ឋបាលថ្នាក់ក្រោមជាតិ​ និងមន្ទីរបរិស្ថានឱ្យធ្វើការអប់រំ ផ្សព្វផ្សាយ ណែនាំដល់ភ្ញៀវទេសចរដែលមកកម្សាន្តនៅគោលដៅទេសចរណ៍ធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ ជាពិសេសនៅតាមសហគមន៍ទេសចរណ៍ធម្មជាតិទាំងអស់ ឱ្យនៅឆ្ងាយពីតំបន់ទឹកធ្លាក់ ឬផ្លូវទឹក នៅពេលមានភ្លៀងធ្លាក់។

ក្រសួងបរិស្ថាន បញ្ជាក់ថា សហគមន៍តំបន់ការពារ ត្រូវមានអ្នកប្រចាំការនៅតាមតំបន់នីមួយៗ និងជូនដំណឹងដល់ភ្ញៀវទេសចរអំពីហានិភ័យនានា ដែលអាចកើតឡើងជាយថាហេតុ និងការត្រៀមបង្ការនានាដើម្បីសុវត្ថិភាពភ្ញៀវទេសចរ។ ត្រូវដាក់ស្លាកសញ្ញាសម្គាល់ នៅតំបន់ដែលអាចមានគ្រោះថ្នាក់ពេលភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងតំបន់ហានិភ័យនានា។

បើតាមក្រសួងបរិស្ថាន អាជ្ញាធរត្រូវត្រៀមសម្ភារ និងឧបករណ៍ចាំបាច់ សម្រាប់ជួយសង្គ្រោះភ្លាមៗក្នុងករណីមានឧប្បត្តិហេតុ ណាមួយកើតឡើង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម