សន្តិសុខសង្គម
អភិបាលស្រុកណែនាំម្ចាស់ទូកដត្រូវមានអាវពោងសុវត្ថិភាពសម្រាប់បង្ការគ្រោះថ្នាក់
លោកអភិបាលស្រុកសៀមបូកណែនាំម្ចាស់ទូកដធ្វើអាជីវកម្មចំនួន៥ និងប្រជាពលរដ្ឋដែលបើកបរទូកតាមដងទន្លេមេគង្គ ត្រូវមានអាវពោងសុវត្ថិភាព បង្ការនូវគ្រោះមហន្តរាយ ក្នុងរដូវវស្សាទឹកទន្លេឡើងធំ ពេលមានភ្លៀងព្យុះសូមកុំឆ្លងកាត់។
លោក សូង ហ៊ី អភិបាលស្រុកសៀមបូកបានបញ្ចាក់ថា៖ ម្ចាស់ទូកដនីមួយៗយើងសង្កេតឃើញថាមិនទាន់ដាក់អាវពោងឱ្យមានតាមទូកនៅឡើយទេ ចំណែកបងប្អូនប្រជាពលរដ្ឋខ្លះប្រើទូកតូចៗជិះច្រើនគ្នា ហើយដាក់សម្ភារ និងផលកសិកម្មបន្ថែមទៀត នេះជាការធ្វេសប្រហែស ព្រោះនៅរដូវវស្សាទឹកទន្លេមេគង្គហក់ឡើងខ្ពស់។
លោកបន្តថា៖ បញ្ហាប្រឈមនេះគណៈបញ្ជាការឯកភាពស្រុកបានបើកកិច្ចប្រជុំណែនាំដល់គ្រប់ លោកមេភូមិមេឃុំទូទាំងស្រុកឱ្យផ្សព្វផ្សាយបន្ថែមទៅម្ចាស់ទូកដ និងប្រជាពលរដ្ឋពេលបើកទូកឆ្លងទន្លេត្រូវមានអាវពោងការពារឲ្យប្រុងប្រយ័ត្នគ្រប់ពេលវេលាទាំងអស់ ក្នុងករណីមានខ្យល់មានភ្លៀង គឺយើងមិនចាំបាច់ឆ្លងទេ រង់ចាំឲ្យវាស្ងប់ស្ងាត់បានយើងធ្វើដំណើរបាន ទោះជាមានការប្រញាប់យ៉ាងណាក៏ដោយគឺត្រូវតែរង់ចាំយ៉ាងណាម៉េចដូចនៅកោះក្រូចយើងនេះ ដែលឆ្លងគាត់មកស្រែក្រសាំង គឺយើងនឹងណែនាំអាជ្ញាធរឃុំឱ្យម្ចាស់ដចម្លងឱ្យមានអាវ សុវត្ថិភាព សម្រាប់ទុកពាក់ពេល ដែលមានគ្រោះភ័យអីផ្សេងៗ។
លោក ទុំស៊ីន ម្ចាស់ដចម្លងកោះក្រូចបានទទួលយកការណែនាំនេះ ព្រោះធានាបានសុវត្ថិភាពទាំងអស់គ្នា ហើយទូកដចម្លងនេះពុំសូវមានភ្ញៀវឆ្លងកាត់ទេ តែទោះជាយ៉ាងណាលោកនិងអនុវត្តតាមការណែនាំ ព្រោះមានកសិករនាំបន្លែមកលក់នៅទីប្រជុំជនស្រែក្រសាំង និងសិស្សសាលាមករៀនខ្លះដែរ។
លោកអែនថន ប្រជាពលរដ្ឋនៅភូមិឃុំកោះសំពាយ បានលើកឡើងថា៖ ប្រជាពលរដ្ឋរស់នៅតាមដងទន្លេ សមនិងប្រើប្រាស់ទូកជាមធ្យោបាយទៅហើយ តែការប្រុងប្រយ័ត្នត្រូវតែមាន ជាពិសេសពេលមេឃមានស្ថានភាពងងិត បងប្អូនយើងមិនហ៊ានបើកទូកឆ្លងទេ។
សូមបញ្ជាក់ថា៖ កន្លងមកថ្មីៗនេះនៅស្រុកសៀមបូក មានប្រជាពលរដ្ឋ នៅឃុំកោះព្រះ ធ្លាប់ជួបឧបទ្ទហេតុលិចទូកបណ្តាលឱ្យស្លាប់ម្នាក់ និងសង្គ្រោះបានម្នាក់ ដោយសារហ៊ានបើកទូកឆ្លងកាត់ទន្លេនៅពេលមានភ្លៀងមានខ្យល់ ទើបនៅពេលទឹកឡើងធំនេះ អាជ្ញាធរស្រុកណែនាំបន្ថែមឱ្យលើកកម្ពស់ការប្រុងប្រយ័ត្នដើម្បីបញ្ចៀសនៅហានីភ័យផ្សេងៗដែលអាចកើតឡើងជាយថាហេតុ៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»