Connect with us

សន្តិសុខសង្គម

ប្ដីប្រពន្ធមួយគូ ដែលគេលួចកាប់ប្រហារកាលពីប៉ុន្មានឆ្នាំមុន ក្នុងរោងចិញ្ចឹមទា ពេលនេះត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ដល់ក្រោមផ្ទះ

បានផុស

នៅ

ប្ដី​ប្រពន្ធ​មួយ​គូ ដែល​គេ​លួច​កាប់​ប្រហារ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ពេលនេះ​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ បាញ់​សម្លាប់​ស្លាប់​យ៉ាង​អាណោចអាធ័ម នៅ​ទីតាំង​រោង​ចិញ្ចឹម​ទា ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​ដ៏​រន្ធត់​នេះ បាន​កើត​ឡើង​នៅវេលា​ម៉ោង ៣ និង ៣០ នាទី​ទៀបភ្លឺ ​ថ្ងៃ​ទី ១២ ខែ​សីហា ឆ្នាំ ២០២៣ ចំណុច​ក្រោម​ផ្ទះ​របស់​ជនរងគ្រោះ ដែល​ជា​ទីតាំង​រោង​ចិញ្ចឹម​ទា ភូមិ​ថ្មី ឃុំ​សន្លុង ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល។ ចំណែក​ឯ​ជនរងគ្រោះ​ដែល​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នោះ គឺ ឈ្មោះ ម៉ុច ម៉ៅ ត្រូវ​ជា​ប្ដី និង​ប្រពន្ធ​ឈ្មោះ គល់ ហាន់។

លោក ម៉ែន សុខឃឿន អធិការ​ស្រុក​ខ្សាច់កណ្ដាល បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី ១២ សីហា នេះ​ថា «ពិត​ជា​មាន​ករណី​ឃាតកម្ម​បាញ់​សម្លាប់​ទាំង​ប្ដី និង​ប្រពន្ធ ប្រាកដ​មែន»។

លោក​អធិការ​ស្រុក​ខ្សាច់​កណ្ដាល បន្ត​ថា បច្ចុប្បន្ន កម្លាំង​សមត្ថកិច្ច បាន​និង​កំពុង​ស្រាវជ្រាវ​លើ​ករណី​ឃាតកម្ម​នេះ។

គួរ​បញ្ជាក់​ថា កាលពី​ប៉ុន្មានឆ្នាំមុន ក្រុម​គ្រួសារ​ជនរងគ្រោះ ក៏​ត្រូវ​បាន​គេ​កាប់​សុសសាច់​ទាំង​យប់ ស្ទើរ​ស្លាប់ នៅ​ក្នុង​ទ្រង់​ទា របស់​ជនរងគ្រោះ ស្ថិតនៅ​ភូមិ​-​ឃុំ​ខាងលើ ដោយ​រហូត​មក​ទល់​ពេល​នេះ ពុំ​ទាន់​រក​មុខ​ជន​ដៃដល់​ឃើញ​នៅឡើយ ស្រាប់​តែ​ពេលនេះ​ត្រូវ​ខ្មាន់​កាំភ្លើង​មក​បាញ់​សម្លាប់ បណ្ដាល​ឲ្យ​ស្លាប់​ទាំង ២ នាក់​តែម្ដង​៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម