Connect with us

សន្តិសុខសង្គម

លម្អិតបន្ថែម៖ ចាប់ខ្លួនជនជាតិចិន ២នាក់ ធ្វើសកម្មភាពចាប់ជំរិត នៅក្រុងព្រះសីហនុ

បានផុស

នៅ

នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នេះ នៅចំណុចម្តុំពយកំពេញចាស់ ស្ថិតក្នុងសង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានក្រុមជនសង្ស័យចំនួន ២នាក់ ជាជនជាតិចិន បានធ្វើសកម្មភាពចាប់ជំរិតបុរសជនជាតិចិនម្នាក់ឱ្យចូលក្នុងរថយន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយទទួលបានព័ត៌មាន ដែលប្រជាពលរដ្ឋរាយការណ៍ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតកំណត់អត្តសញ្ញាណរថយន្ត ដែលជនសង្ស័យជិះធ្វើសកម្មភាព។ ភ្លាមៗនោះ កម្លាំងជំនាញបានជិះប្រដេញតាមរថយន្តរបស់ជនសង្ស័យ លុះដល់ចំណុចស្ថានីយ៍ប្រេង សូគីមិច ផ្សារលើ ស្ថិតក្នុងសង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ រថយន្តរបស់ជនសង្ស័យបានបើកទៅបុកម៉ូតូរបស់ប្រជាពលរដ្ឋកំពុងបើកបរ បណ្តាលឱ្យរងរបួសបុរសម្នាក់។

បន្ទាប់មក រថយន្តរបស់ជនសង្ស័យក៏បានបន្តបើករត់គេចខ្លួនទៀត លុះដល់ចំណុចមុខផ្សារលើ រថយន្តរបស់ជនសង្ស័យបានបន្តបុករថយន្ត ១គ្រឿងទៀត ម៉ាក Lexus 570 ពណ៌ស បណ្តាលឱ្យខូចខាតផ្នែកខាងក្រោយរថយន្ត ហើយពេលនោះ កម្លាំងសមត្ថកិច្ច ក៏ស្ទាក់រថយន្តរបស់ជនសង្ស័យបាន។ ប៉ុន្តែ ពេលនោះ ជនសង្ស័យចំនួន ២នាក់បានចុះពីរថយន្ត បំណងរត់គេចខ្លួន ដោយម្នាក់សៀតអាវុធខ្លី ១ដើម នៅចង្កេះរត់ចូលក្នុងផ្សារ និងម្នាក់ទៀតក្នុងដៃមានកាន់កូនកាំបិតចុងស្រួចរត់ទៅតាមផ្លូវគៀនផ្សារ។

ទោះបីជាខំរត់គេចណា ក៏កម្លាំងសមត្ថកិច្ចនៅតែដេញចាប់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ដែលមានអាវុធខ្លី ខណៈជនសង្ស័យម្នាក់ទៀត បានយកកូនកាំបិតចុងស្រួចមកដេញចាក់លើសមត្ថកិច្ចវិញ ភ្លាមនោះកម្លាំងសមត្ថកិច្ចបានផ្ទុះអាវុធ ២គ្រាប់ ទៅលើដី ដើម្បីគំរាមជនសង្ស័យ តែគ្រាប់បានផ្លាតទៅចំនឹងជើងខាងឆ្វេងរបស់ជនសង្ស័យ។

កម្លាំងសមត្ថកិច្ច បាននាំជនរងគ្រោះម្នាក់ ភេទប្រុស ជនជាតិចិន (រងរបួសកធ្ងន់ធ្ងរ) និងជនសង្ស័យម្នាក់ ភេទប្រុស ជនជាតចិន (រងរបួសជើង) ទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីព្យាបាលរបួស។ ក្នុងនោះ សមត្ថកិច្ចរឹបអូសវត្ថុតាង ជារថយន្ត ១គ្រឿង ម៉ាក Mercedes C300 ពណ៌ស ពាក់ស្លាកលេខ កម្ពុជា KLK.9898 (ជាមធ្យោបាយជិះធ្វើសកម្មភាព) អាវុធខ្លី ១ដើម ម៉ាក K59 ពណ៌ខ្មៅ លេខសម្គាល់គ្មាន (បង់១ មាន ៣គ្រាប់) កូនកាំបិតចុងស្រួច ទូរស័ព្ទដៃ ២គ្រឿង លិខិតឆ្លងដែន ជាដើម។ បច្ចុប្បន្ន ករណីនេះ នគរបាលកំពុងបន្តនីតិវិធីតាមផ្លូវច្បាប់៕

ដោយ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ១១ នាទីutes មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ១៥ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៤២ នាទីutes មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សេដ្ឋកិច្ច១ ម៉ោង មុន

​សិប្បកម្មកែច្នៃត្រីងៀតក្នុងស្រុកមួយ គ្រោងនឹងបង្កើនការផលិតឱ្យបាន ១ តោន ក្នុង ១ ថ្ងៃ ប្រសិនបើមានតម្រូវការ

Sokha Hotels

ព័ត៌មានពេញនិយម