សន្តិសុខសង្គម
នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ ប្រកាសតាមចាប់ជនល្មើស ហើយឆបោកជា ជំនួយការ កូនធម៌
នៅមុននេះ នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានសេចក្ដីប្រកាស បដិសេធ និងសំណូមពរសមត្ថកិច្ចអនុវត្តច្បាប់ ចំពោះជនទុច្ចរិត ឆបោកថាជា ជំនួយការ កូនធម៌របស់លោក ហើយដើរប្រព្រឹត្តបទល្មើស។

នាយឧត្ដមសេនិយ៍ ម៉ក់ បញ្ជាក់ជូនសាធារណជនមេត្តាជ្រាបថា៖ “កន្លងមកនេះ មានជនទុច្ចរិតមួយចំនួន បានយកឈ្មោះ ជាជំនួយការ ជាកូនធម៌ របស់ខ្ញុំបាទ ដើរប្រព្រឹត្តអំពើល្មើសច្បាប់ បង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស របស់ខ្ញុំបាទផ្ទាល់ ក៏ដូចជាកិត្តិយសរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ”។

នាយឧត្ដមសេនិយ៍ ម៉ក់ សូមប្រកាសបដិសេធ និងសំណូមពរដល់ សមត្ថកិច្ច អាជ្ញាធរដែនដី គ្រប់ជាន់ថ្នាក់ មេត្តាពិនិត្យ និងអនុវត្តតាមច្បាប់ រាល់បទល្មើសរបស់ជនទាំងនោះ។

នាយឧត្ដមសេនិយ៍ ម៉ក់ បានត្រៀមខ្លួនជាស្រេច ដោយក្ដីរីករាយ ដើម្បីទទួលកិច្ចសហការផ្ដល់ព័ត៌មាន ពីសាធារណជនគ្រប់មជ្ឈដ្ឋាន ពាក់ព័ន្ធករណីខាងលើនេះ តាមទូរស័ព្ទមានលេខ 012 935937 និង 097 8935937 ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?