សន្តិសុខសង្គម
បង្រ្កាបហាងកាហ្វេបង្កប់សេវាកម្មផ្លូវភេទនៅត្រឡោកបែក ឃាត់ខ្លួនម្ចាស់ទីតាំង៤នាក់ និងរំដោះនារីរងគ្រោះ១២នាក់
កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិ បានឆ្មក់បង្រ្កាបទីតាំង ហាងកាហ្វេចំនួន៥កន្លែងជាប់ៗគ្នាដែលបង្កប់សេវាផ្លូវភេទដោយធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីរី៤នាក់ ដែលជាម្ចាស់ ទីតាំង និងរំដោះនារីរងគ្រោះចំនួន១២នាក់។

ប្រតិបត្តិការនេះបានធ្វើឡេីងកាលវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នៅចំណុចត្រឡោកបែក តាមបណ្ដោយផ្លូវ៥៩៨ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានធ្វេីឃាត់ខ្លួនមនុស្សប្រុសស្រីសរុប១៦នាក់ ក្នុងនោះមានម្ចាស់ទីតាំងចំនួន ៤នាក់ (ស្រី៣នាក់) និង១២នាក់ទៀតជានារីរងគ្រោះ រួមទាំងវត្ថុតាងមានស្រោមអនាម័យប្រេីប្រាស់រួចមួយចំនួន និងមិន ទាន់ប្រេីប្រាស់មួយចំនួន។

សមត្ថកិច្ចបានឱ្យដឹងថា មុនកម្លាំងសមត្ថកិច្ចធ្វើការចុះបង្ក្រាបទីតាំងខាងលើ គឺដោយមានការរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋថា ហាងកាហ្វេទាំង៥ទីតាំងខាងលើគឺបេីកលក់ទាំងយប់ទាំងថ្ងៃ និងមានបង្កប់សេវាផ្លូវភេទ។ ហេីយកម្លាំងជំនាញ ក៏បានធ្វើការស៊ើបអង្កេតរហូតនៅយប់កេីតហេតុ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃអគ្គស្នងការនគរបាលជាតិ និងបានសហការជាមួយអជ្ញាធរមូលដ្ឋានបានធ្វេីការចុះបង្ក្រាប ដោយរំដោះបាននារីរងគ្រោះចំនួន ១២នាក់ ព្រមទាំងឃាត់ខ្លួនម្ចាស់ទីតាំងចំនួន៤នាក់ ក្នុងនោះមានស្ត្រីចំនួន៣នាក់។

ក្រោយពេលឃាត់ខ្លួននារីរងគ្រោះទាំង១២នាក់ ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ចចំណែកម្ចាស់ទីតាំងរួមទាំងវត្ថុតាងត្រូវ បានបញ្ជូនទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃអគ្គស្នងការនគរបាលជាតិ ដេីម្បីចាត់ការបន្ត តាមនិតិវិធី រីឯទីតាំងហាងកាហ្វេទាំងប្រាំទីតាំងត្រូវបានបិទជាបណ្ដោះអាសន្ន៕
អត្ថបទ៖ សុខា





-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម