សន្តិសុខសង្គម
ឧត្ដមសេនីយ៍ត្រី សាន សុខសីហា៖ អ្នកបើកកង់បីបញ្ច្រាសផ្លូវ និងយកដែកទីបរកវាយអ្នកដំណើរកំពុងសួរនាំបន្ថែម
លោកឧត្ដមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៦សីហា នេះថា បុរសអ្នកបើកម៉ូតូកង់បីដែលបើកបញ្ច្រាសផ្លូវ និងយកដែកទីបរកវាយអ្នកធ្វើដំណើរនៅផ្លូវព្រះនរោត្ដម គឺកំពុងសួរនាំបន្ថែម។

បុរសអ្នកបើកម៉ូតូកង់បីបញ្ច្រាសទិសដៅចរាចរណ៍ហើយគំរាមយកដែកទីបរកវាយអ្នកដំណើរនោះ ត្រូវបានកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបាននៅស្រុកខ្សាច់កណ្ដាល កាលពីយប់ថ្ងៃទី១៥សីហា ម្សិលមិញ បន្ទាប់ពីបង្កបាតុភាពបើកបង់បីបញ្ច្រាសផ្លូវនៅចំណុចខាងមុខក្រសួងមហាផ្ទៃ ផ្លូវព្រះនរោត្ដម និងយកដែកទីបវាយអ្នកធ្វើដំណើរស្របទិស។

សូមបញ្ចាក់ថា កាលពីរសៀលថ្ងៃទី១៥ ខែសីហា មានការចែករំលែកនូវវីដូវមួយពីសកម្មភាពបុរសអ្នកបើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងបានធ្វើដំណើរបញ្ច្រាសផ្លូវ ហើយថែមទាំងបង្កជាជម្លោះពាក្យសម្ដីជាមួយអ្នកបើករថយន្ដមួយគ្រឿង និងថែមទាំងយកដែកទីបពីក្នុងកង់បីមករកវាយអ្នកបើករថយន្ដទៀតផង។ ករណីនេះធ្វើឲ្យហាជនជាច្រើនមានការហួសចិត្តនឹងទង្វើរបស់អ្នកបើកម៉ូតូកង់បីរូបនោះ នឹងស្នើឲ្យសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនមកអនុវត្តច្បាប់ផងដែរ៕
អត្ថបទ៖ សុខុម




-
សន្តិសុខសង្គម១៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច