សន្តិសុខសង្គម
យប់មិញ ភ្លៀងមួយមេធំលាយខ្យល់កន្រ្តាក់ខូចខាតរបើកដំបូលផ្ទះពលរដ្ឋជាច្រើនគ្រួសារ
នៅវេលាម៉ោង ១០ យប់មិញនេះ មានភ្លៀងមួយមេធំជាមួយខ្យល់កន្រ្ទាក់បានធ្វើឲ្យខូចខាតផ្ទះប្រជាពលរដ្ឋជាង ៣០ គ្រួសារ ក្នុងនោះផ្ទះពលរដ្ឋចំនួន ៥ គ្រួសារស្ថិតនៅភូមិព្រែករការ ឃុំសោប ស្រុក ព្រែកប្រសប់ខេត្តក្រចេះរងការខូចខាតធ្ងន់ធ្ងរ។

លោក ស៊ីម តុងអេង ដែលផ្ទះត្រូវខ្យល់ធ្វើឲ្យរបើកដំបូលបានសំដែងការសោកសៅនិងសោកស្តាយ។ ដោយឡែកនៅផ្ទះពលរដ្ឋនៅក្បែរនោះក៏ប៉ះពាល់ ដោយសំយ៉ាបផ្ទះខាងមុខត្រូវខ្យល់វាយរបើកដំបូលតែមិនសូវខូចខាតធំដុំនោះទេ។
ផ្ទះពលរដ្ឋមួយរូបទៀតឈ្មោះ រិន ក៏របើកក្បឿងខណៈផលដំណាំក៏ដួលរលំខូចខាតមួយចំនួន។


ក្រោយឧបទ្ទវហេតុខ្យល់កន្រ្តាក់បង្កការខូចខាតដល់ផ្ទះប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅព្រឹកឡើងគេឃើញមេភូមិបានចុះមកសាកសួរនិងរាយការណ៍ទៅថ្នាក់លើដើម្បីជួយដោះស្រាយជូនប្រជាពលរដ្ឋ។
ពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ទ្រាក់ បានស្នើដល់មេភូមិធ្វើសំណើទៅដល់កាកបាទក្រហមជួយដល់គ្រួសាររបស់ពួកគាត់ផង ព្រោះលំនៅដ្ឋានរបស់ពួកគាត់ខូចខាតច្រើនណាស់៕
អត្ថបទ៖ លី រតនា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ