សន្តិសុខសង្គម
សង្ស័យភ្លើងប្រចណ្ឌ បុរសជាប្ដីចាក់ប្រពន្ធខ្លួនឯងបណ្ដាលឲ្យស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ
បុរសជាប្ដី បានយកកាំបិតចុងស្រួច ចាក់ប្រពន្ធខ្លួនឯងបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ និងបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ដោយការសន្និដ្ឋានជំហានដំបូងមកពីភ្លើងប្រចណ្ឌ។ ករណីកើតឡើងនៅភូមិព្រែកតាគង់ ៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ១១យប់ ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៣ ខណៈពេលដែលប្ដីបានចាក់ប្រពន្ធបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ រួចជនបង្កក៏នាំយកកូនប្រុសម្នាក់ អាយុ ៦ឆ្នាំទៅជាមួយ និងបានគេចខ្លួនបាត់ស្រមោល។
រីឯស្ត្រីរងគ្រោះ ត្រូវបានប្រជាពលរដ្ឋរស់នៅជិតខាង ដឹកយកទៅសង្គ្រោះនៅមន្ទីរពហុព្យាបាល មេឌ ១១៥ ជាប់ផ្លូវជាតិ លេខ ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញទាំងយប់ តែអកុសលស្ត្រីរូបនោះ បានស្លាប់បាត់ទៅហើយ។
ជនដៃដល់ និងស្ត្រីរងគ្រោះ ជាជនជាតិវៀតណាមដូចគ្នា និងមានកូនប្រុស-ស្រី ២នាក់ រស់នៅទីតាំងកើតហេតុខាងលើ ។ ក្រោយទទួលបានព័ត៌មាននេះ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសពស្ត្រីរងគ្រោះដល់មន្ទីរពេទ្យ និងធ្វើការស្រាវជ្រាវរកជនដៃដល់ដែលជាប្ដី យកមកផ្ដន្ទាទោសតាមច្បាប់៕
អត្ថបទ៖ សុខា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា