Connect with us

សន្តិសុខសង្គម

អ្នកទោសដែលត្រូវគេរំដោះ ជាមេជួញដូរគ្រឿងញៀន ជាប់ទោស ៥២ ឆ្នាំ

បានផុស

នៅ

សមត្ថកិច្ចបានឲ្យដឹងថា ក្រុមខ្មាន់កាំភ្លើងមួយក្រុម បានធ្វើសកម្មភាពភ្ជង់រំដោះអ្នកទោសគ្រឿងញៀនម្នាក់ ក្នុងពេលដែលអ្នកទោសរូបនោះត្រូវបញ្ជូនទៅព្យាបាលធ្មេញនៅគ្លីនិកឯកជន នៅម៉ោង៩ព្រឹក​ថ្ងៃទី១៧ខែសីហាឆ្នាំ២០២៣។

​ជន​សង្ស័យ១ក្រុមបើកបររថយន្ត Lexus ៣៣០ មករំដោះអ្នកទោសជនជាតិចិនម្នាក់ ឈ្មោះ Chen Hsin Han នៅក្បែរបបរសរាជនី កន្លែងពេទ្យធ្មេញ ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រួចបានយករថយន្តនោះទៅផ្លុង​ចោលនៅជិតបុរីអាខេត ក្នុងសង្កាត់ស្វាយដង្គំ ហើយគេចខ្លួនបាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបន្តថា អ្នកទោសជនជាតិចិនដែល បក្សពួកមករំដោះទៅនោះ ជាមេក្លោងជួញដូរគ្រឿងញៀន ត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៥២ឆ្នាំ កាលពីឆ្នាំ២០០៩។

ប្រភពបន្តថា ក្នុងពេលអនុវត្តទោសនៅក្នុងពន្ធនាគារ អ្នកទោសរូបនេះមានជំងឺឈឺធ្មេញ ពិបាកទទួលទានអាហារ ត្រូវបានមន្ត្រីពន្ធនាគារបញ្ជូនមកព្យាបាល ប៉ុន្តែមិនធូរស្បើយ។

លុះដល់ថ្ងៃកើតហេតុ ជាថ្ងៃដែលគ្រូពេទ្យបានណាត់ជួបអ្នកជំងឺ ក្រុមមន្ត្រីពន្ធនាគារខេត្តសៀមរាប ក៏បានបញ្ជូនអ្នកទោសរូបនោះ។ ក្នុងពេលពេទ្យកំពុងព្យាបាលនោះ ក៏ស្រាប់តែលេចមុខឧក្រិដ្ឋជនមួយក្រុមប្រដាប់ដោយអាវុធ ចូលមកភ្ជង់រំដោះអ្នកទោសបានសម្រេច។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចដកហូតបានរថយន្ត lexus RX330 និងអាវុធខ្លីចំនួន ៥ ដើម ហើយក៏កំពុងស្រាវជ្រាវករណីនេះយ៉ាងយកចិត្តទុកដាក់ ដើម្បីឈានទៅដល់ការឃាត់​ខ្លួនក្រុមឧក្រិដ្ឋជនខាងលើយកមកដាក់ទោសទៅតាម​ផ្លូវច្បាប់ផងដែរ៕

អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម