Connect with us

សន្តិសុខសង្គម

អាជ្ញាធរបំភ្លឺ ករណីផ្អើលថា មានត្រីស៊ីសាច់មនុស្សចូលដល់ ស្ទឹងក្រញូង ស្រុកសំឡូត​

បានផុស

នៅ

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័​ស នៃស្នងការដ្ឋាននគរបាលខេត្តបា​ត់​ដំបង សេចក្តីបំភ្លឺព័ត៌មាន ទាក់ទងនឹងសត្វត្រីខាំបុរសម្នាក់ ចុះក្នុងទឹកនៅស្រុកសំឡូត​ ខេត្តបាត់ដំបង។​ ក្រុមការងារ បញ្ជាក់ជូន​សាធារណជន​ អ្នកសារ​ព័ត៌មាន​ និងអ្នកនិយ​មប្រើប្រាស់បណ្តា​ញសង្គមបានជ្រាបថា​ នាប៉ុន្មា​នម៉ោងមុននេះ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣​ មានអ្នកប្រេីប្រាស់បណ្តាញសង្គមបានផ្សព្វផ្សាយរូបភាពជាឃ្លីបវីដេអូ​ និងចែកផ្សាយបន្តដោយក្នុងរូបភាព និងសំឡេងនិយាយ​ ថាមានសត្វត្រីស៊ីសាច់មនុស្ស ចូលមកដល់ស្ទឹងក្រញូង​ នៃស្រុកសំឡូត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឃេីញរូបភាព និងការផ្សព្វផ្សាយចែកចាយតៗគ្នាបែបនេះ លោកឧត្តមសេនីយ៍ទោ សាត​ គឹមសាន​ ស្នងការ ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាន ធ្វេីការទាក់ទងទៅលោកអធិការនគរ​បាលស្រុកសំឡូត​ គឺលោកវរសេនី​យ៍​ទោ​ ម៉ែន​ រីម​ ដេីម្បីបញ្ជាក់ពីបញ្ហានេះ។

នៅពេលនេះ លោកអធិការនគរបាលស្រុកសំឡូត​ បានបញ្ជាក់ថា ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ វេលា​ម៉ោង ១៦​និង ៣០នាទី នៅចំណុចដងស្ទឹងក្រញូង ស្ថិតនៅភូមិតាសាញជើង ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង មានករណីត្រីក្រពតខាំទៅលើបុរសម្នាក់ ឈ្មោះ សួន ចំរើន អាយុ ៦៣ ឆ្នាំ ទីលំនៅបច្ចុប្បន្ន ក្រុមទី៩ ភូមិតាសាញជើង ឃុំតាសាញ ស្រុកសំ​ឡូត ខេត្តបាត់ដំបង បណ្តាលឱ្យមានឈាមហូរ​ ខណៈគាត់ចុះទៅក្នុងទឹកស្ទឹងនោះ។​ តាមការ​ពិនិត្យរបស់គ្រូពេទ្យដែលព្យាបាលរបួស​បានបង្ហាញថា ​របួសនេះគឺត្រីក្រពតខាំ ដោយខាំចំសរសៃឈាមទើបបណ្ដាលឱ្យមានឈាមហូរច្រេីន​ តែ​មកដល់ពេលនេះ ស្ថានភាពជនរងគ្រោះមិនមានបញ្ហាអ្វីនោះទេ​។

ដូច្នេះការផ្សព្វផ្សាយថា​ បុរសខាងលេីមានរបួសជេីងដោយសារ ​ត្រីស៊ីសាច់មនុស្សខាំនោះ គឺជារឿងពុំពិតឡេីយ​ ដែលសូមម្ចាស់គណនីធ្វេីការកែតម្រូវឡេីងវិញ​ និងសូមបងប្អូនកុំមានការភាន់ច្រឡំ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័​ស នៃស្នងការដ្ឋាននគរបាលខេត្តបា​ត់​ដំបង បានបញ្ជាក់បន្ថែមថា​ នៅភូមិសាស្រ្ត​ ស្រុកសំឡូត​ នារដូវវស្សា ក្នុងពេលត្រីក្រពត​ ពងកូន​ នោះ​ តែងកេីត​មានករណីត្រីក្រពតខាំ​ ចំពោះអ្នក​ចុះទៅក្នុងទឹក នៅទីកន្លែងខ្លះដែល​មានសត្វនេះរស់នៅ​ ជាក់ស្តែងកាល​ពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០​ កន្លងទៅ​ ក៏ធ្លាប់កេីតមានករណីនេះដែរ​នៅភូមិសាស្រ្តស្រុកសំឡូត បង្កឱ្យជនរងគ្រោះមានរ​បួសដៃ និងជេីងផង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម