សន្តិសុខសង្គម
អ្នកបង្ហោះរឿងត្រីស៊ីមនុស្ស ចេញសុំទោសជាសាធារណៈ
បុរសម្នាក់ ដែលបានបង្ហោះរូបភាពវីដេអូរឿងត្រីស៊ីសាច់មនុស្ស នៅស្រុកសំឡូត បង្កឱ្យមានការភាន់ច្រឡំដល់សាធារណជន បានចេញមកសុំទោសជាសាធារណ:ហើយ នៅឡេីយតែអ្នកកំពុងបន្តចែកចាយព័ត៌មានមិនពិតផ្សេងទៀត ដែលសមត្ថកិច្ចត្រូវបន្តស្វែងរក ព្រោះនោះគឺជាព័ត៌មានបំពុលបរិយាកាសសង្គម។
នេះបើតាមវីដេអូឃ្លីប ដែលបានផុសផ្សាយនៅលើផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មុននេះ។

ការចេញសុំទោសជាសាធារណៈនេះ គឺបន្ទាប់ម្ចាស់គណនីបណ្តាញសង្គមរូបនេះ បានបង្ហោះរូបភាពវីដេអូបុរសចំណាស់ ម្នាក់ មានរបួស ដោយបានសរសេរចំណងថា “ត្រីពីរ៉ាញ៉ា ឬត្រីស៊ីមនុស្ស” ធ្វើឱ្យការភ្ញាក់ផ្អើលដល់មហាជន។
តាមរយៈវីដូឃ្លីបជាង ៦នាទី ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «ស៊ូហត់ថ្ងៃនេះ ដើម្បីថ្ងៃស្អែក» បានរៀបរាប់ថា មិននឹកស្មាន ទង្វើរបស់ខ្លួន អាចបង្កជារឿងធំ ធ្វើឱ្យមានការយល់ច្រឡំ និងបំពុលសង្គមថ្នាក់នេះឡើយ។
ជុំវិញបញ្ហានេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បញ្ជាក់ថា ចំពោះអ្នកកំពុងបន្តចែកចាយព័ត៌មានមិនពិតនេះផ្សេងទៀត សមត្ថកិច្ចក៏កំពុងបន្តស្វែងរកផងដែរ ព្រោះនោះគឺជាព័ត៌មានបំពុលបរិយាកាសសង្គម។
គួររំលឹកថា កាលពីម្សិលមិញនេះ លោកអធិការនគរបាលស្រុកសំឡូត បានបញ្ជាក់ថា នៅចំណុចដងស្ទឹងក្រញូង ដែលស្ថិតនៅភូមិ តាសាញជើង ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង មានករណីត្រីកំពតខាំបុរសម្នាក់ឈ្មោះ សួន ចំរើន អាយុ ៦៣ឆ្នាំ ទីលំនៅបច្ចុប្បន្នក្រុមទី៩ ភូមិតាសាញជើង ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង បណ្តាលឱ្យមានឈាមហូរ ខណៈដែលគាត់ចុះទៅក្នុងទឹកស្ទឹងនោះ។
តាមការពិនិត្យរបស់គ្រូពេទ្យ បញ្ជាក់ថា របួសនេះ គឺត្រូវត្រីកំពតខាំ ហើយការដែលហូរឈាមច្រើនបែបនេះ ក៏ដោយសារតែខាំចំសរសៃឈាម។ មកដល់ពេលនេះ ស្ថានភាពជនរងគ្រោះ មិនមានបញ្ហាអ្វីនោះទេ៕
អត្ថបទ៖ សុធាវី

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់