Connect with us

សន្តិសុខសង្គម

លោក ម៉ក់ ជីតូ៖ ជនជាតិខ្មែរអាមេរិក ៦ នាក់ ពាក់ព័ន្ធការរំដោះអ្នក​ទោសចិន​​នៅ​ក្រុងសៀមរាប

បានផុស

នៅ

នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​មុន​នេះ​បន្តិច លោក ម៉ក់ ជីតូ អគ្គ​ស្នងការ​រង​ទទួល​បន្ទុក​បង្រ្កាប​បទល្មើស​គ្រឿងញៀន​បាន​បង្ហាញ​អត្តសញ្ញាណ​ឧក្រិដ្ឋជន​ដែល​បាន​មក​ប្លន់​រំដោះ​អ្នក​ទោស​គ្រឿងញៀន​នៅ​ខេត្ត​សៀមរាប។

លោក ម៉ក់ ជីតូ បាន​គូស​បញ្ជាក់​ថា រហូត​មក​ដល់​ពេនេះសមត្ថកិច្ច​ចាប់​បាន​ក្រុម​ជនសង្ស័យ​បាន​ចំនួន ៧ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ម៉ក់ ជីតូ បាន​បង្ហើប​ពី​តម្រុយ​ជន​សង្ស័យ​ទាំង ៧ នាក់​នោះ​មាន​ជនជាតិ​ខ្មែរ​អាមេរិក ៦ នាក់ និង​ជនជាតិ​ចិន​កាន់​ប៉ាស្ព័រ​អាមេរិក ០១ នាក់។

លោក​បញ្ជាក់​ប្រវត្តិ​ជន​សង្ស័យ​ជា​អ្នក​រស់នៅ​អាមេរិក​នៅ​តំបន់ LA និង CALIFORNIA ជា​តំបន់​ក្តៅ​ដែល​សំបូរ​ក្រុម​សង្គម​ងងឹត។

បើ​តាម​លោក ​ម៉ក់ ជីតូ ហេតុការណ៍​នៃ​ការ​ចូល​មក​រំដោះ​អ្នកទោស​​ចិន ពេលដឹកយកទៅ​​គ្លិនិក​ឆ្មេញ​មួយ​កន្លែង​​នៅ​ក្រុង​សៀមរាប​កាលពី​ថ្ងៃ ១៧ សីហា ២០២៣ ក្រុម​ឧក្រិដ្ឋជន​បាន​រៀបចំ​ផែនការ​យ៉ាង​ហ្មត់​ចត់ ដោយ​មាន​ត្រៀម​សម្ភារៈ​និង​រួម​ទាំង​បំពាក់​អាវុធ​គ្រប់​ដៃ។ ការ​រៀបចំ​រំដោះអ្នក​ទោស​ចិន ក្រុម​ឧក្រដិដ្ឋ​ជន​បាន​ធ្វើ​សកម្មភាព​ផ្ទាល់​មាន​គ្នា​​ចំនួន​ ៤ នាក់ និង​មាន​បក្សពួក​ខាងក្រៅ​ជួយ​រៀបចំ​សកម្មភាព​។

លោកបន្ត​​ថា ឧក្រិដ្ឋជន​ជា​មេ​ក្លោង​ដែល​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៥២ ឆ្នាំ ជាប់​ពាក់ព័ន្ធ​បទល្មើស​គ្រឿង​ញៀន ក្រុម​សមត្ថកិច្ច​កំពុង​បន្ត​ចាប់ឲ្យខាន​តែ​បាន ហើយ​​សមត្ថកិច្ច​បាន​កំណត់​មុខ​សញ្ញា​រួច​រាល់​អស់​ហើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម