Connect with us

សន្តិសុខសង្គម

អគ្គិភ័យឆេះរោងចក្រស្បែកសត្វនៅខណ្ឌដង្កោ

បានផុស

នៅ

អគ្គិភ័យមួយបានឆាបឆេះរោងចក្រផលិតកែច្នៃរោមសត្វ និងស្បែកសត្វ មួយកន្លែងបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងសម្ថកិច្ចចុះអន្តរាគមន៍កាលពីវេលាម៉ោង ០៩៖ ៣០ នាទីយប់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់រោងចក្រឈ្មោះ ZHAO MEIQING ភេទស្រី អាយុ ៤០ឆ្នាំ ជនជាតិចិន។ ដោយរោងចក្រនេះជាប្រភេទសំណង់ ជញ្ជាំងស័ង្កសីប្រក់ដំបូលស័ង្កសី (ទំហំ8mX25m) ត្រូវបានអគ្គិភ័យឆាបឆេះសម្ភារ និងកម្ទេចអង្កាមអស់ទាំងស្រុង តែពុំបានឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។

ប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ករណីអគ្គិភ័យខាងលេីនេះ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីទេីបមានការឆាបឆេះយ៉ាងសន្ធោសន្ធៅបែបនេះ តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះឡេីយ។

ចំពោះការប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យមានចំនួន១៤គ្រឿង ក្នុងនោះមានក្រុមរថយន្តពន្លត់អគ្គិភ័យ៧១១( កងពលតូចលេខ៧០) ចំនួន០៣គ្រឿង, ក្រុមរថយន្តការិយាល័យពន្លត់អគ្គិភ័យ ចំនួន ០៧គ្រឿង និងក្រុមរថយន្ដពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ០៤គ្រឿង ខណៈពន្លត់ចប់នៅម៉ោង ១១ យប់៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ​បើកកិច្ចប្រជុំបូកសរុបលទ្ធផល​ប្រចាំឆ្នាំ​របស់​ក្រុម​អធិការកិច្ចអន្ដរក្រសួងក្នុងវិស័យកម្មន្ដសាល

សន្តិសុខសង្គម៦ ម៉ោង មុន

មេការ​សំណង់​ជនជាតិ​ចិន​ម្នាក់ ធ្លាក់​ពី​ជាន់​ទី៤២ នៃអគារ ខុនដូ កំពុង​សាងសង់ នៅ​មូលដ្ឋាន​ខណ្ឌបឹងកេងកង

ចរាចរណ៍៦ ម៉ោង មុន

ករណី​គ្រោះថ្នាក់​ចរាចរណ៍រវាងរថយន្ត​ និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត

ព័ត៌មានជាតិ៨ ម៉ោង មុន

បុរសម្នាក់វ័យ២៨ឆ្នាំ នៅខេត្តកំពង់ចាម ស្លាប់ដោយសារជំងឺផ្តាសាយបក្សី ក្រោយបរិភោគសត្វមាន់ឈឺ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក យិត ស៊ុនណារ៉ា ណែនាំឱ្យលោក តាតសុវណ្ណ នាយកថ្មីសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងត្រូវបន្តដឹកនាំដោយប្រសិទ្ធភាព

Sokha Hotels

ព័ត៌មានពេញនិយម