Connect with us

សន្តិសុខសង្គម

ភ្ញាក់ផ្អើលបុគ្គលិកកាស៊ីណូដេកស្លាប់នៅកន្លែងផ្ញើម៉ូតូ

បានផុស

នៅ

ប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសអ្នកបម្រើការងារជាអ្នកមើលការខុសត្រូវ នៅក្នុងកាស៊ីណូសុខ គីមម៉េង តន់ហន់ ដេកស្លាប់នៅក្នុងរោងដាក់ផ្ញើម៉ូតូ ស្ថិតនៅក្នុងភូមិព្រែកក្រឹស ឃុំព្រែកក្រឹសស្រុកកំពង់ត្រាចខេត្តកំពត។

បើយោងតាមរបាយការណ៍របស់កម្លាំងសមត្ថកិច្ចជំនាញចុះពិនិត្យកោសសើលវិច្ច័យហើយសនិដ្ឋានថា អ្នកមើល ការខុសត្រូវនៅក្នុងកាស៊ីណូ បានដេកស្លាប់ដោយសារខ្យល់គរដោយមិនមានអ្នកដឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរស់ម្នាក់ត្រូវបានគេឃើញដេកស្លាប់នៅក្រោមដំបូលរោងកន្លែងដាក់ ផ្ញើរម៉ូតូ និងរថយន្តមួយកន្លែងដែលត្រូវបានដួល រលំ ជាយូរមកណាស់មកហើយនោះដែលនៅជិតនឹងកាស៊ីណូ តន់ហន់ដែលនៅក្បែរច្រកទ្វារទ្វេភាគីតន់ហន់ ដែលស្ថិត ក្នុងភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត។

បើយោងតាមការនិយាយរបស់កម្លាំងនគរបាលប៉ុស្ដិ៍បានធ្វើការអអះអាងឱ្យដឹងថា ជនរងគ្រោះ ដែលមានឈ្មោះ ចាន់ ត្រា អាយុ ៤១ ឆ្នាំ ររស់នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលបានមកធ្វើការនៅកាស៊ីណូជាយូរឆ្នាំមកហើយ ហើយក៍អ្នកមើលការខុសត្រូវនៅក្នុងកាស៊ីណូ សុខ គីមម៉េង តន់ ហន់។

ប៉ុន្តែអ្នកមើលការខុសត្រូវនៅកាស៊ីណូរូបនេះគេបានប្រាប់ដឹងថា ការបាត់ខ្លួនកាលពីម៉ោងប្រហែល ៩ យប់នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៣ មកម្ល៉េះ ដោយមិនដឹងថាឈ្មោះ ចាន ត្រា ជាអ្នកមើលការខុសត្រូវរូបនេះ តើនៅទីណា នោះ ឡើយ លុះដល់ព្រឹកថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៣ ស្រាប់តែប្រទះឃើញដេកស្លាប់នៅក្រោមដំបូលរោងដាក់រថយន្តនោះទៅវិញ។

ទោះបីជាបែបណាសាកសពជនរងគ្រោះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនគរបាលខេត្តបានធ្វើការកោសសើលវិច្ច័យរួចដោយមិនមានមូលហេតុថ្នាក់ថ្នាមអ្វីនោះឡើយសពជនរងគ្រោះស្លាប់ដោយសារខ្យល់គរហើយសមត្ថកិច្ចក៏បានអនុញ្ញាត ឱ្យក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៧ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម